• 2018-07-12 03:13:44
  • ព័ត៌មាន

ឆែក​មើល​តម្លៃ​ Super Cub 125 ឆ្នាំ ២០១៨ ទើប​លក់​នៅ​វៀតណាម​

  • 2018-07-12 03:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ម៉ូតូ​ Honda Super Cub 125 ស៊េរី​ឆ្នាំ​ ២០១៨ ទើប​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​វៀតណាម​ ក្រោយ​ពី​ចេញ​លក់​នៅ​ប្រទេស​ថៃ​បាន​ប្រមាណ​ ៤ ខែ។

ម៉ូតូ​ Super Cub 125 ដំបូង​គេ​នៅ​វៀតណាម​មាន​រូបរាង​ខាង​ក្រៅ​ពណ៌​ផ្ទៃ​មេឃ​ លាយ​នឹង​ពណ៌​ស។ រូបរាង​របស់​ Super Cub ជំនាន់​ចុង​ក្រោយ​នេះ នៅ​មាន​លក្ខណៈ​បុរាណ​ដូច​ជា​ចង្កៀង​រាង​មូល​ ភ្លើងស៊ីញ៉ូ​រាង​ជ្រុង ប៉ុន្តែ​ទំនើប​ត្រង់​ថា​ជា​អំពូល​ LED។

ចំណុច​ពិសេស​ផ្សេង​ទៀត​​របស់​ Super Cub 125 ឆ្នាំ​ ២០១៨​ គឺ​មាន​​ប្រើ​ប្រាស់​ Smart Key និង​មាន​កាំកង់​ដែល​ទាន់​សម័យ​ជាង​ពី​មុន​ជា​ដើម។

ម៉ូតូ​ Super Cub 125 ឆ្នាំ ២០១៨ មាន​លក់​នៅ​ប្រទេស​វៀតណាម​ក្នុង​តម្លៃ​​ប្រមាណ​ ៤ ៣០០ ដុល្លារ។ ចំណែក​នៅ​ប្រទេស​ថៃ​មាន​តម្លៃ​ប្រមាណ​ ២ ៦០០ ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់