- 2018-07-11 03:11:52
- ផលិតផលថ្មី
កាមេរ៉ាថ្មីរបស់ Nikon អាច Zoom បានដល់ ១២៥ ដង
- 2018-07-11 03:11:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាថ្មីរបស់ Nikon អាច Zoom បានដល់ ១២៥ ដង
ចន្លោះមិនឃើញ
Nikon Coolplix P1000 គឺជាកាមេរ៉ាជំនាន់ថ្មីដែលមកជំនួសតំណែង Nikon Coolplix P900។ P1000 មានសមត្ថភាពអស្ចារ្យដោយអាចធ្វើការ Zoom បែប Optical បានដល់ ១២៥ ដង ខណៈ P900 អាច Zoom បានត្រឹម ៨៣ ដង។
P1000 គឺផលិតឡើងសម្រាប់ការថតរូបដែលត្រូវការ Zoom បានឆ្ងាយ ដូចជាថតរូបអវកាស និងថតរូបធម្មជាតិជាដើម ហេតុនេះហើយទើបកាមេរ៉ានេះមានបំពាក់នូវ Settings ពិសេស ដែលមានឈ្មោះថា bird-watching និង moon-shooting។
Sensor របស់កាមេរ៉ានេះមានកម្រិត ១៦ MP មាន Aperture ចាប់ពី f/2.8 រហូតដល់ f/8 (ពេលពន្លូតឡេនដល់វែងបំផុត)។ កាមេរ៉ានេះក៏មានសមត្ថភាពថតវីដេអូក្នុងកម្រិត 4K នៅល្បឿន ៣០ ប្លង់/វិនាទី, មានអេក្រង់ OLED សម្រាប់បង្ហាញរូបភាព, អាចថតរូបប្រភេទ RAW និងមានទម្ងន់ ១,៤ គីឡូក្រាម។
Nikon Coolplix P1000 នេះមានតម្លៃ ៩៩៩ ដុល្លារ ដែលនឹងលក់លើទីផ្សារបរទេសនៅក្នុងខែកញ្ញាខាងមុខនេះ៕