• 2018-06-25 01:46:26
  • ព័ត៌មាន

ម៉ូតូ​ Honda MSX ឆ្នាំ ២០១៨ ទើប​លក់​នៅ​វៀតណាម មើលៗ​តម្លៃ​ប៉ុន្មាន

  • 2018-06-25 01:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Honda នៅ​ប្រទេស​វៀតណាម​បាន​​ប្រកាស​ចេញ​លក់​ម៉ូតូ​ Honda MSX ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ នាំ​ចូល​ពី​ប្រទេស​ថៃ ដោយ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ២ ១៨៧ ដុល្លារ។

រូបរាង​មិន​មាន​ការ​ប្រែ​ប្រួល​ច្រើន​ ប៉ុន្តែ​ម៉ូតូ​ MSX ស៊េរី​ថ្មី​នេះ​មាន​​ផ្លាស់​ប្ដូរ​នូវ​ជម្រើស​ពណ៌​ថ្មី​ប្លែកៗ​ជា​ច្រើន។ MSX ប្រើ​ម៉ាស៊ីន​ ១២៥ សេសេ ម៉ាស៊ីន​បញ្ចុះ​កម្ដៅ​ដោយ​ខ្យល់ និង​មាន​លេខ​ចំនួន​ ៤ វគ្គ​ផង​ដែរ។

MSX ឆ្នាំ​ ២០១៨ លក់​នៅ​ប្រទេស​វៀតណាម​មាន​ជម្រើស​ពណ៌​ខៀវ​, បៃតង, ទឹកក្រូច​ និង​ពណ៌​ក្រហម។ លើ​ទីផ្សារ​ប្រទេស​ថៃ​ម៉ូតូ​នេះ​មាន​ដាក់​លក់​តម្លៃ​ចាប់ពីប្រមាណ​ ២ ១៣៧ ដុល្លារ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់