- 2018-06-24 01:37:31
- ព័ត៌មាន
iPhone X ប្រើ iOS 12 ប៉ះគ្នាជាមួយ Galaxy S9+ តើនរណាឈ្នះ?
- 2018-06-24 01:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone X ប្រើ iOS 12 ប៉ះគ្នាជាមួយ Galaxy S9+ តើនរណាឈ្នះ?
ចន្លោះមិនឃើញ
កាលពីខែមិថុនាកន្លងទៅ Apple បានចេញផ្សាយនូវប្រព័ន្ធប្រតិបត្តិ iOS 12 ប៉ុន្តែមិនទាន់បើកឲ្យប្រើប្រាស់ពេញលេញនៅឡើយ ខណៈជំនាន់សាកល្បង (Beta) បន្តបញ្ចេញហូរហែ រហូតមានការលើកឡើងថា iOS ជំនាន់ក្រោយនេះអាចបង្កើនល្បឿនម៉ាស៊ីននិងជួយសន្សំសំចៃថាមពលបានច្រើន។
មិនរង់ចាំយូរក្រុមការងារ PhoneBuff ក៏លើកយកការប្រៀបធៀប iPhone ដំណើរការលើ iOS 12 Beta 2 មកសាកល្បងល្បឿនជាមួយជើងខ្លាំង Samsung Galaxy S9+ រត់លើ Android 8.0 (Oreo) ដើម្បីទាញចម្លើយចុងក្រោយថាតើនរណាជាអ្នកឈ្នះ?
ដោយ iPhone តម្លៃ ៩៩៩ ដុល្លារ បំពាក់នូវឈីប Appl A11 Bionic ប្រើ RAM 3GB ប្រជែង S9+ បំពាក់ឈីប Snapdragon 845 ប្រើ RAM 6GB ។ ម្ចាស់ Channel មាន Subscribers ប្រមាណ ៩៣៩ ០០០ នាក់ តេស្តមើលលើការបើកដំណើរការ Apps ទាំង ១៦ ចំនួន ២ លើក ខណៈនៅជុំទី ១ iPhone X ធ្វើបានល្អជាងប្រើពេល ២ នាទី និង ១៥ វិនាទី ធៀបនឹងគូប្រជែង S9+ ប្រើពេល ២ នាទី និង ១៨ វិនាទី។
នៅជុំទី ២ Galaxy S9+ ធ្វើបានល្អជាងត្រឹម ០,៤៣ វិនាទី ហើយ iPhone X ប្រើពេលដល់ ១ នាទី និង ១២ វិនាទី។ សរុបរួម Galaxy S9+ ជាអ្នកឈ្នះប្រើពេល ៣ នាទី និង ០១ វិនាទី ហើយ iPhone X ជាអ្នកចាញ់ប្រើពេលច្រើនជាងដល់ ៣ នាទី និង ២៨ វិនាទី។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: