- 2018-06-24 00:02:00
- ព័ត៌មាន
Metfone ឆ្លើយតបភ្លាមៗ ក្រោយមានការព្រមាន
- 2018-06-24 00:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Metfone ឆ្លើយតបភ្លាមៗ ក្រោយមានការព្រមាន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Metfone បានអះអាងការបញ្ចប់ទាំងស្រុងការគ្រប់គ្រងស៊ីមគ្មានអត្តសញ្ញាណសម្គាល់ បន្ទាប់ពីនិយ័តករទូរគមនាគមន៍កម្ពុជា បានចេញការព្រមានធ្ងន់ៗដល់ប្រតិបត្តិករទាំងអស់ត្រូវអនុវត្ត ដោយមិនអនុគ្រោះ។
លោក ញ៉ុន ឌិនថន អគ្គនាយករងក្រុមហ៊ុន Metfone ដែលមានអ្នកប្រើប្រាស់ជាង ៨ លាននាក់ប្រាប់ថា ក្រុមហ៊ុនបានបញ្ចប់ស្ទើរតែ ១០០ ភាគរយ លើការគ្រប់គ្រងការប្រើប្រាស់ស៊ីមរបស់អតិថិជនដែលគ្មានឯកសារ។
"គិតមកទល់ពេលនេះ មិនមានទៀតទេស៊ីមដែលគ្មានឯកសារឬអត្តសញ្ញាណច្បាស់លាស់នៅបន្តប្រើប្រាស់ទៀតនោះ"។
អ្នកគ្រប់គ្រងនេះបានបញ្ជាក់ថា ក្រុមហ៊ុនបានចាត់វិធានរឹតបន្តឹងដល់ភ្នាក់ងារលក់តាមទីសាធារណៈ និងការជួបដោះស្រាយដោយផ្ទាល់ជាមួយអតិថិជន ដើម្បីឲ្យពួកគេមកបំពេញឯកសារ បើមិនចឹងទេនឹងប្រឈមការផ្តាច់ពីប្រព័ន្ធតែម្តង។
និយតករកម្ពុជាបានចេញឱស្សានុវាទ ដល់ក្រុមហ៊ុនទូរសព្ទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ ការបន្តលក់ស៊ីមដែលគ្មានឯកសារអត្តសញ្ញាណ ដោយមានការព្រមានធ្ងន់ៗ អាចឈានដល់ការប្រឈមមុខចំពោះផ្លូវច្បាប់។ ក្នងនោះបានណែនាំឲ្យក្រុមហ៊ុនត្រូវលុបចោលជាបន្ទាន់ រាល់ស៊ីមទូរសព្ទទាំងឡាយណា ដែលមិនមានឯកសារសម្គាល់មិនឲ្យសេសសល់នៅក្នុងប្រព័ន្ធឲ្យបានមុនថ្ងៃ ០១ កក្កដា៕
ការប្រើប្រាស់ស៊ីមដែលគ្មានអត្តសញ្ញាណច្បាស់លាស់ងាយបង្កដល់ឧក្រិដ្ឋជនមួយចំនួន បានប្រើប្រាស់បណ្ដាញទូរសព្ទធ្វើសកម្មភាពប្រព្រឹត្តិបទឧក្រិដ្ឋ ដែលធ្វើឲ្យសមត្ថកិច្ចពិបាកកំណត់អត្តសញ្ញាណជនល្មើស។
តាមរបាយការណ៍ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មកទល់ពេលនេះមានស៊ីមទូរសព្ទជាង ១៨ លានកំពុងប្រើប្រាស់ ក្នុងចំណោមក្រុមហ៊ុនទាំង ១៧ កំពុងដំណើការផ្តល់សេវាសម្រាប់អតិថិជន៕
ចុចអានព័ត៌មានបន្ត៖