- 2018-06-23 03:27:11
- ព័ត៌មាន
ឱស្សានុវាទចុងក្រោយ ចំពោះក្រុមហ៊ុនទូរសព្ទបញ្ឈប់លក់ស៊ីមគ្មានឯកសារ
- 2018-06-23 03:27:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱស្សានុវាទចុងក្រោយ ចំពោះក្រុមហ៊ុនទូរសព្ទបញ្ឈប់លក់ស៊ីមគ្មានឯកសារ
ចន្លោះមិនឃើញ
និយតករទូរគមនាគមន៍កម្ពុជាបានដាក់ឱស្សានុវាទចុងក្រោយ ដល់ក្រុមហ៊ុនទូរសព្ទទាំងអស់ឲ្យបញ្ឈប់ជាបន្ទាន់ ការបន្តបើកស៊ីមទូរសព្ទមិនមានឯកសារសម្គាល់ម្ចាស់អ្នកប្រើប្រាស់ ដែលផ្ទុយច្បាប់និងបទបញ្ញត្តិ។ និយតករទូរគមនាគមន៍កម្ពុជាបានដាក់កំហិតចុងក្រោយត្រឹមថ្ងៃ ០១ កក្កដា 2018 ឲ្យប្រតិបត្តិករត្រូវតែអនុវត្ត។
និយតករបានព្រមានថា បើសិនរកឃើញប្រតិបត្តិករណានៅតែល្មើសមិនអនុវត្តតាមការណែនាំ នឹងត្រូវប្រឈមចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះឡើយ។
កាលពីឆ្នាំ ២០១២ រដ្ឋាភិបាលបានចេញសារាចរអន្តរក្រសួងស្តីពីការធ្វើអាជីវកម្មនិងការប្រើប្រាស់សេវាកម្មទូរគមនាគមន៍ ប៉ុន្តែមិនត្រូវបានអនុវត្ត ដោយនៅតែមានបន្តការបើកប្រើប្រាស់ស៊ីមយ៉ាងអនាធិបតេយ្យនាំកើតអសន្តិសុខដល់សង្គម។
ការព្រមានចុងក្រោយនេះ រហូតដល់ដាក់កំហិតឲ្យក្រុមហ៊ុនទូរសព្ទទាំងអស់ត្រូវលុបចោលជាបន្ទាន់ រាល់ស៊ីមទូរសព្ទទាំងឡាយណា ដែលមិនមានឯកសារសម្គាល់មិនឲ្យសេសសល់នៅក្នុងប្រព័ន្ធរបស់ខ្លួនឲ្យបានមុនថ្ងៃ ០១ កក្កដា៕