• 2018-06-21 23:27:00
  • ព័ត៌មាន

កំពុងប្រើ iOS 9 ចង់​អាប់ដេតឡើង iOS 12 ប្រយ័ត្នទឹកភ្នែក

  • 2018-06-21 23:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​អះអាង​ថា​ iOS 12 នឹង​ជួយ​ឲ្យ​ទូរសព្ទ​ស៊េរី​ចាស់​មាន​ដំណើរ​ការ​លឿន​ជាង​មុន​ បើ​ធៀប​ទៅ​នឹង​ iOS 11។ យ៉ាងណាក្ដី​បើ​​ធៀប​​នឹង​ iOS 9 វិញ​ iOS ជំនាន់​ចុង​ក្រោយ​នៅ​មិន​​អាច​យក​ឈ្នះ​បាន​នោះ​ទេ។

ផ្អែក​តាម​វីដេអូ​ធ្វើ​តេស្ត​ស្ដែងៗ​មួយ​ដែល​ប្រៀប​ធៀប​ល្បឿន​ដំណើរ​ការ​រវាង​ iOS 9 និង iOS 12 ប្រភេទ​ Beta ​នៅ​លើ iPhone 5s គេ​ឃើញ​ថា​ iOS 9 អាច​បើក​កម្មវិធី​បាន​លឿន​ជាង​ iOS 12 គួរ​ឲ្យ​កត់​សម្គាល់។

តាម​រយៈ​ការ​ប្រៀប​ធៀប​នេះ​ ប្រសិន​បើ​អ្នក​​ប្រើ iPhone ចាប់​ពី​ iPhone 5s ឡើង​ទៅ ហើយ​នៅ​ប្រើ​ iOS 9 នៅ​ឡើយ គួរ​ណា​កុំ​អាប់ដេត​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី ប្រសិន​បើ​ចង់​​ឲ្យ​ទូរសព្ទ​មាន​ដំណើរ​​ការ​លឿន។ ដោយ​ឡែក​ប្រសិន​បើ​ចង់​​​ទាន់​សម័យ​មាន​មុខងារ​ថ្មីៗ​ប្រើ និង Interface ទាក់ទាញ​ជាង​មុន គួរ​អាប់ដេត​តាម​​ការ​គួរ៕​​​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់