• 2018-06-21 03:31:11
  • ព័ត៌មាន

Instagram ចេញ​មុខ​ងារ​ថ្មីនឹងអាចឲ្យអ្នកប្រើ​បង្ហោះ​វីដេអូ​បាន​លុយ ដូច​ YouTube

  • 2018-06-21 03:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram បាន​ប្រកាស​ចេញ​នូវ​មុខងារ​ថ្មី​ឈ្មោះ​​ IGTV ជា​ទីតាំង​​ប្រមូល​ផ្ដុំ​នូវ​វីដេអូ​​​ជា​ច្រើន​ប្រភេទ​ ដែល​អ្នក​ប្រើ​ប្រាស់​អាច​បង្ហោះ​វីដេអូ​​ដែល​មាន​រយៈពេល​​វែង​ដល់​ ១ ម៉ោង​ឯណោះ។

​​​​​IGTV នឹង​​អាច​​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ក្លាយ​ជា​អ្នក​ផលិត​វីដេអូ មិន​មែន​បាន​តែ​បុគ្គល​ល្បីៗ​នោះ​ទេ។ មុខងារ​ IGTV នេះ​បាន​ចាប់​ផ្ដើម​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ទាំង​នៅ​លើ iOS និង Android ដោយ​មុខងារ​នេះ​មាន​បង្កប់​ក្នុង​កម្មវិធី​ Instagramផ្ទាល់។

ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​អំពី​ការ​ប្រើ​ប្រាស់​ IGTV ៖

គួរ​ដឹង​បច្ចុប្បន្ន​នេះ​នៅ​លើ IGTV មិន​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ ប៉ុន្តែ​ថ្ងៃ​ខាង​មុខ​វា​អាច​ជា​ទីតាំង​ផ្សាយ​ពាណិជ្ជកម្ម​មួយ ហើយ​អ្នក​​ផលិត​​វីដេអូ​ក៏​អាច​រក​ចំណូល​តាម​រយៈ​វីដេអូ​ដែល​ពួក​គេ​បាន​បង្ហោះ​ផង​ដែរ៕

​​

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ សុខហេង

មតិយោបល់