- 2018-06-10 04:00:00
- ព័ត៌មាន
ជិតមានហើយ ស្មាតហ្វូន RAM ទំហំដល់ទៅ ១០GB
- 2018-06-10 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតមានហើយ ស្មាតហ្វូន RAM ទំហំដល់ទៅ ១០GB
ចន្លោះមិនឃើញ
បន្ទាប់ពីជោគជ័យលើការផលិតស្មាតហ្វូន Gamer កម្លាំងខ្លាំងដាច់គេ Asus បានបង្ហើបពីដំណឹងដ៏រីករាយមួយទៀតគឺ ស្មាតហ្វូនដែលមានបំពាក់ RAM ទំហំដល់ទៅ ១០GB ដែលកំពុងស្ថិតក្នុងដំណើរការសាកល្បងនៅឡើយ តែវាអាចនឹងចេញលក់លើទីផ្សារនាឆ្នាំខាងមុខៗ។
តាមប្រភពព័ត៌មានពីក្រុមហ៊ុនផលិតស្មាតហ្វូនតៃវ៉ាន់បានឲ្យដឹងថា ស្មាតហ្វូនដែលទំហំ RAM ដ៏ធំស្ទើរតែធំជាងកុំព្យូទ័រនេះ បានដំណើរការសាកល្បងអស់ជាង ១០ ខែមកហើយ ប៉ុន្តែនៅតែនៅមិនមានរូបរាងគម្រូ(តួទូរសព្ទ) ណាមួយចេញមក ឲ្យអាចស៊ីនឹងកន្លែងដាក់ RAM ដ៏មហិមានេះនៅឡើយទេ។
ជាការពិត ទំហំផ្ទុកសម្រាប់ទូរសព្ទដែលមានទំហំដល់ទៅ ១០GB វាធំខ្លាំងណាស់ ហើយក៏ប្រហែលជាមិនអាចដាក់ជាមួយស្មាតហ្វូនចេញឆ្នាំ ២០១៨ នេះបានទេ។
ទោះជាយ៉ាងនេះក្តី Asus រំពឹងយ៉ាងមុតមាំថា ទំហំផ្ទុកធំបែបនេះ អនាគតប្រាកដជាអាចទៅរួច ហើយវាក៏អាចធំជាងនេះ ឬធំជាងទំហំផ្ទុកកុំព្យូទ័រទៀតផង៕
អានអត្ថបទបន្ត៖