• 2018-06-05 02:14:44
  • ព័ត៌មាន

iOS 12 ធ្វើ​ឲ្យ​ iPhone ចាស់ៗ​ដើរ​លឿន​ជាង​មុន​

  • 2018-06-05 02:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​មាន​ការ​លើក​ឡើង​ថា​​ការ​អាប់ដេត​ឡើង​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ​ជំនាន់​ថ្មី​នឹង​​កាត់​បន្ថយ​ដំណើរ​ការ​ iPhone ដើរ​មិន​លឿន​ដូច​មុន ជា​ពិសេស​ iPhone ស៊េរី​ចាស់ៗ។ យ៉ាងណាក្ដី​ iOS 12 ដែល​ទើប​ប្រកាស​ចេញ​យប់​មិញ​នេះ Apple បាន​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​ iPhone មាន​ដំណើរ​ការ​លឿន​ជាង​មុន។

លោក​ Craig Federighi អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​​វិស្វកម្ម​ Software បាន​បង្ហាញ​ថា​ iOS ជំនាន់​ថ្មី​នឹង​ជួយ​បង្កើន​​ល្បឿន​ដំណើរ​ការ​​​របស់​ iPhone ជា​ពិសេស​ iPhone ស៊េរី​ចាស់ៗ។ ជាក់​ស្ដែង​តាម​រយៈ​ការ​តេស្ត​ជា​មួយ​ iPhone 6 Plus ឃើញ​ថា​ការ​បើក​កម្មវិធី​ដំណើរ​ការ​លឿន​ជាង​មុន ៤០% និង បើក​កាមេរ៉ា​ពី​ផ្ទាំង​ Lock ដើរ​លឿន​ជាង​មុន ៧០% ហើយ​ Keyboard លោត​ចេញ​លឿន​ជាង​មុន ៥០%។

ក្រៅ​ពី​មាន​បង្កើន​ល្បឿន​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​ iOS 12 ក៏​បាន​កែ​ប្រែ​មួយ​ចំនួន ​រួម​មាន​ Do Not Disturb, ការ​បង្ហាញ​លម្អិត​ពី​រយៈពេល​ប្រើ​ប្រាស់​ iPhone និង ការ​ដាក់​បញ្ចូល​ Notification ជា​ក្រុម​ជា​ដើម។

iOS 12 នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ ស្រប​ពេល​ iPhone ស៊េរី​ថ្មី​ប្រកាស​ចេញ​ ហើយ​ចំពោះ​ Developer អាច​ប្រើ​បាន​មុន​គេ​ជា​មួយ​ iOS ប្រភេទ​​សាក​ល្បង (Beta)។ ខាង​ក្រោម​ជា​ឈ្មោះ​ឧបករណ៍​ដែល​អាច​ដំឡើង iOS 12 បាន ៖

​​​​​​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់