• 2018-06-01 01:49:46
  • ផលិតផលថ្មី

តម្លៃ​​​មិន​ដល់​​ ៣០០ ដុល្លារ​ ប៉ុន្តែ​ប្រើ​សុទ្ធ​​អេក្រង់​ AMOLED ថែម​កាមេរ៉ា​ភ្លោះ​ទៀត

  • 2018-06-01 01:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi Mi 8 SE ជា​លេច​មុខ​ឡើង​​ដំណាល​គ្នា​ក្នុង​កម្មវិធី​ប្រកាស​ចេញ​ស្មាតហ្វូន​ Xiaomi Mi 8 កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។

Mi 8 SE គឺ​ជា​ប្រភេទ​ធូរ​ថ្លៃ​នៃ​ Mi 8 ប៉ុន្តែ​វា​​ក៏​មាន​ប្រើ​នូវ​វត្ថុធាតុ​គុណភាព​ខ្ពស់​ៗ​ ដូច​ជា​តួ​ខ្លួន​ធ្វើ​ពី​អាលុយមីញ៉ូម និង​មាន​​ខ្នង​ខាង​ក្រោយ​​ស្រោប​ដោយ​កញ្ចក់។

Mi 8 SE ប្រើ​អេក្រង់​ Super AMOLED ទំហំ​ ៥,៨៨ អ៊ីញ​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ FHD+ និង​មាន​ស្នាម​ឆែប​មួយ​ដុំ។ ស្នាម​ឆែប​នេះ​មាន​បង្កប់​ត្រឹម​កាមេរ៉ា​ Selfie ទំហំ​ ២០ MP ប៉ុណ្ណោះ ដោយ​​មិន​មាន​សមត្ថភាព​ស្កេន​មុខ​បែប​ 3D ដូច​ Mi 8 នោះ​ទេ។

បន្ទះ​ឈីប​ Snapdragon 710 ដែល​ទើប​ប្រកាស​ចេញ​ថ្មីៗ​នេះ ត្រូវ​បាន​ប្រើ​ដំបូង​គេ​នៅ​លើ​ Mi 8 SE ដែល​មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ AR និង AI។ បន្ទះ​ឈីប​នេះ​ដើរ​លឿន​ជាង​ Snapdragon 660 ចំនួន​ ២០% និង​ប្រើ​ប្រាស់​ថាមពល​តិច​​មុន​ ៤០%។ RAM មាន​ជម្រើស​ទំហំ​ ៤ GB និង ៦ GB។

កាមេរ៉ា​ភ្លោះ​កើត​ចេញ​ពី​កាមេរ៉ា​ទំហំ​ ១២ MP លាយ​គ្នា​នឹង​កាមេរ៉ា​ទំហំ​ ៥ MP ដែល​មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ AI ដើម្បី​លើក​សម្រស់​រូបភាព​ និង​ថត​រូប​ Bokeh ជា​ដើម។

ថ្ម​មាន​ទំហំ​ ៣១២០ mAh ដែល​មាន​សមត្ថភាព​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​ Quick Charge 3.0 ដោយ​អាច​សាក​បញ្ចូល​តាម​រន្ធ​ USB-C។

Mi 8 SE មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ២៨១ ដុល្លារ សម្រាប់​ RAM ទំហំ​ ៤ GB និង តម្លៃ​ប្រមាណ​ ៣១២ ដុល្លារ​សម្រាប់​ទំហំ​ ៦ GB។ កាល​បរិច្ឆេទ​ចេញ​លក់​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ៕​​

​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់