• 2018-05-31 09:21:24
  • ផលិតផលថ្មី

ទើប​សរសើរ​ថ្ងៃ​មុន​ ឥឡូវ​ Xiaomi ប្រើ​ម៉ូត​ឆក​តាម​គេ​តាម​ឯង​ដែរ​បាត់!

  • 2018-05-31 09:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi Mi 8 ទើប​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​​មុន​នេះ​បន្តិច​​តាម​រយៈ​កម្មវិធី​ប្រកាស​ចេញ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន។ Mi 8 បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ដោយ​សារ​បាន​​ដើរ​តាម​គន្លង​ក្បាល​ឆក​ ដូច​ជា​ស្មាតហ្វូន​ Android កំពូល​ៗ​ដទៃ។

អេក្រង់​ដែល​មាន​ឆែប​មួយ​ដុំ​របស់​ Mi 8 ជា​ប្រភេទ​អេក្រង់​ AMOLED មាន​ទំហំ​ ៦,២ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១០៨០ x ២២២០ ភីកសែល។ អ្នក​ប្រើ​ប្រាស់​ក៏​អាច​កំណត់​មិន​ឲ្យ​ឃើញ​ស្នាម​ឆក​នេះ​បាន​ដូច​ជា​ OnePlus 6 និង Huawei P20 ដែរ។

​​​​ត្រង់​កន្លែង​ឆក​មួយ​ដុំ​នេះ​ ក្រៅ​ពី​មាន​ផ្ទុក​នូវ​កាមេរ៉ា​ Selfie ​ទំហំ​ ២០ MP ​ក៏​មាន​បំពាក់​នូវ​ Sensor និង​ Infrared ដែល​អាច​ស្កេន​មុខ​ដើម្បី​ដោះ​សោ​ជា​លក្ខណៈ​ 3D ស្រដៀង​គ្នា​នឹង​មុខងារ​ Face ID របស់​ iPhone X ដែរ។

ប្រព័ន្ធ​កាមេរ៉ាខាងមុខនេះក៏អាចបង្កើតនូវ Emoji ដែល​មាន​កាយ​វិការ​តាម​ទម្រង់​មុខ​មនុស្ស​បាន​ដូចជា​ iPhone X និង​អាច​ប្រើ​សម្រាប់​ថត​រូបភាព Selfie Portrait បាន​ផង​ដែរ។

កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ជា​ចំណុច​​សំខាន់​មួយ​ទៀត​របស់​ Mi 8 ដែល​មាន​ប្​ទំហំ​ ១២ MP ទាំង​ពីរ​គ្រាប់​ និង​មាន​​ជំនួយ​ដោយ​បច្ចេកវិទ្យា​ AI ផង​ដែរ។ កាមេរ៉ា​មួយ​មាន​ Aperture f/1.8 និង​កាមេរ៉ា​បន្ទាប់​ជា​ប្រភេទ​ Telephoto មាន​ Aperture f/2.4។ Xiaomi បាន​បញ្ជាក់​ថា​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ​មាន​លើ​កាមេរ៉ា​នេះ ប៉ុន្តែ​មិន​បញ្ជាក់​ថា​មាន​លើ​ឡេន​ទាំង​ពីរ​ឬ​យ៉ាងណា​ទេ។​

Xiaomi បាន​អះអាង​ថា​ Mi 8 ទទួល​បាន​ពិន្ទុ​​​លើ​ការ​ថត​រូប​​រហូត​ដល់​ ១០៥ ​ពី​ការ​ធ្វើ​តេស្ត​របស់​ DxOMark ដែល​អាច​យក​ឈ្នះ​ iPhone X (១០១ ពិន្ទុ) និង​មាន​ពិន្ទុ​សរុប​ ៩៩ ពិន្ទុ​ យក​ឈ្នះ​ iPhone X ២​ ពិន្ទុ។

បន្ទះ​ឈីប​ដែល​ Mi 8 ​ប្រើ​ ជា​ប្រភេទ​ Snapdragon 845 ​និង​មាន​ថ្ម​ទំហំ​ ៣៤០០ mAh។ ចំពោះ​តម្លៃ​វិញ​​មាន​ចាប់​ពី​ប្រមាណ​ ៤២១ ដុល្លារ សម្រាប់​ប្រភេទ​ RAM ទំហំ​ ៦ GB/អង្គ​ផ្ទុក​ ៦៤ GB, ប្រភេទ RAM ៦ GB/១២៨ GB មាន​តម្លៃ​ប្រមាណ​ ៤៦៨ ដុល្លារ និង ប្រភេទ RAM ៦ GB/២៥៦ GB មាន​តម្លៃ​ប្រមាណ​ ៥១៥ ដុល្លារ។

ចង់​បាន​កម្លាំង​ជាង​នេះ​ Mi 8 ក៏​មាន​​ម៉ូដែល​ពិសេស​ Explorer Edtion មាន​តម្លៃ​ប្រមាណ​ ៥៧៧ ដុល្លារ ដែល​មាន​ RAM ទំហំ​ ៨ GB/អង្គ​ផ្ទុក​ ១២៨ GB, មាន​​ខ្នង​ខាង​ក្រោយ​​ថ្លា​មើល​ឃើញ​គ្រឿង​ក្នុង និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​ផ្ទៃ​អេក្រង់​ទៀត​ផង។ Mi 8 នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​ ៥ ខែ​មិថុនា៕

ប្រភព៖ GSMarena | Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់