- 2018-05-31 02:36:03
- ផលិតផលថ្មី
ដាក់លក់ Mercedes-Benz S63L AMG ស៊េរី ០១៨ មួយទឹក តម្លៃឡើងកប់
- 2018-05-31 02:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់លក់ Mercedes-Benz S63L AMG ស៊េរី ០១៨ មួយទឹក តម្លៃឡើងកប់
ចន្លោះមិនឃើញ
Mercedes-Benz S63L AMG ស៊េរីឆ្នាំ២០១៨ ជាប្រភេទរថយន្តប្រណិត ដែលភាគច្រើនមានតែអ្នកមានអភិជនតែងនិយមជិះ។
ឡានស៊េរីទំនើបត្រកូល S-Class ដែលលេចចេញរូបរាងក្នុងអំឡុងខែមេសា ២០១៧ ដែលមានការរចនាឡើងមានភាពទាក់ទាញ យ៉ាងស្រស់ស្អាតនេះដាក់ក្នុងតម្លៃប្រមាណជា ៣៦ ៨០០០ ដុល្លារ និងប្រើប្រាស់បានចំនួន ២ ៥០០គីឡូម៉ែត្រ នេះបើតាមប្រភពពីម្ចាស់ Page Elite Auto Cambodia បានបញ្ជាក់ប្រាប់។
រូបរាងខាងក្រៅរបស់ឡាន Mercedes-Bens S-Class នេះមានពណ៌ប្រផេះគ្រើម ប្រើប្រាស់កម្លាំងម៉ាស៊ីន ៦០៣សេស ចំណុះ ៤,០លីត្រ ម៉ាស៊ីនប្រភេទ Bi-turbo V8 ដែលអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ ដោយប្រើរយៈពេល ៣,៤ វិនាទី។
រូបភាពផ្តល់ដោយ Elite Auto Cambodia
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទបន្ត៖