- 2018-05-28 01:36:57
- ព័ត៌មាន
មកស្គាល់រថយន្តមេដឹកនាំកំពូលទាំង ៥ ក្នុងលោក
- 2018-05-28 01:36:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់រថយន្តមេដឹកនាំកំពូលទាំង ៥ ក្នុងលោក
ចន្លោះមិនឃើញ
ការប្រើប្រាស់រថយន្តរវាងមនុស្សធម្មតានិងថ្នាក់ដឹកនាំពិភពលោកមានភាពខុសគ្នាដាច់ ជាពិសេសផ្តោតលើការរចនានិងភាពរឹងមាំជាធំ។ Sabay ណែនាំរថយន្តច្រើនម៉ាករបស់ប្រធានាធិបតី ៥ រូបក្នុងពិភពលោក ជុំវិញបច្ចេកវិទ្យាពិសេសនិងកម្លាំងម៉ាស៊ីននីមួយៗ។
១.រថយន្ត Cadillac One របស់អតីតប្រធានាធិបតីអាមេរិកលោក Barrack Obama:
រថយន្តនេះបំពាក់ដោយបច្ចេកវិទ្យាទំនើបការពារអាយុជីវិតបានយ៉ាងច្រើន មិនថាត្រូវរងការវាយប្រហារពីខាងក្រៅ ឬក្នុងកាលៈទេសៈបែបណាក៏ដោយ ព្រោះបង្កើតឡើងក្នុងស្តង់ដារ United States Secret។
២.រថយន្ត Hongqi Limousine របស់ប្រធានាធិបតីចិន លោក Xi Jinping:
Hongqi ដែលស្មើនឹងពាក្យថាទង់ជាតិក្រហម ជាប្រភេទរថយន្តមានចង្កឹះលេខ ៨ វគ្គ ប្រើម៉ាស៊ីន Turbo-charged V8 មានកម្លាំង ៣៨១ សេះ មានល្បឿនស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ៩ វិនាទី ហើយអាចរត់នៅល្បឿនអតិបរមា ២២០ គ.ម/ម៉។
៣.BWM 7 Seires 760 LI Security Edition របស់ប្រធានាធិបតីឥណ្ឌា លោក Narendra Modi:
ប្រភេទរថយន្តធុនធ្ងន់ អាចទប់ទល់ការវាយប្រហារពីគ្រាប់កាំភ្លើង Ak-47 គ្រាប់បែក និងមានប្រព័ន្ធ Intercom System។
៤.រថយន្ត Jaguar XJ Sentinel របស់អតីតប្រធានាធិបតីអង់គ្លេសលោក David Cameron:
លោក David ប្រើប្រាស់រថយន្តពាសដែក Jaguar XJ Sentinel ដែលអាចទប់ទល់នឹងគ្រាប់បែក TNT ដល់ទៅទម្ងន់ ១៥ គីឡូក្រាម។
៥.រថយន្ត Mercedes-Benz Pullman S600 របស់ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta:
ស្ថិតក្នុងចំណោមរថយន្តមានតម្លៃថ្លៃបំផុតមួយក្នុងពិភពលោក ខណៈអ្នកបើកបរជាវរជនដែលមានអំណាចក្នុងប្រទេស ហើយតួរថយន្តស្រោបដោយក្រោះដែកការពារសម្រាប់ពេលមានអាសន្ន។ ជាម៉ាស៊ីន V8 ចំណុះ ៦,៣ លីត្រ ដែលអាចរត់នៅល្បឿនអតិបរមា ២២០ គ.ម/ម៉។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: