• 2018-05-13 01:00:00
  • ព័ត៌មាន

កុំ​ឲ្យ​ចាញ់​ចិត្ត! Asus មាន​ស្មាតហ្វូន Gamer កម្លាំង​ខ្លាំង ត្រៀម​បង្ហាញ​នៅ​ខែ​ក្រោយ

  • 2018-05-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជា​ច្រើន​រួម​មាន Razer, Xiaomi, ZTE បាន​ចាប់​ប្រលូក​ចូល​វិស័យ​ផលិត​ស្មាតហ្វូន Gamer ហើយ​ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​ទីផ្សារ​ពិភពលោក។ ក្រឡេក​ទៅ​មើល Asus ត្រូវ​បាន​គេ​រាយការណ៍​ស្រដៀង​គ្នា ថា​នឹង​ចេញ​លក់​ស្មាតហ្វូន Gamer ម៉ូឌែល​ថ្មី​របស់​ខ្លួន​នា​ខែ​មិថុនា​ខាង​មុខ​នេះ។

ជា​ការ​ចូលរួម​ផលិត​ដោយ ROG (Republic Of Gamers) ដែល​ជា​ស្លាកយីហោ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ Asus ត្រៀម​បង្ហាញ​ក្នុង​ពិព័រណ៍ Computex នៅ​តៃវ៉ាន់​អំឡុង​ថ្ងៃ​ទី ៥ ដល់ ៩ មិថុនា ឆ្នាំ ២០១៨។ លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​រំពឹង​ប្រើ​ឈីប Snapdragon 845 ជំនាន់​ក្រោយ​បង្អស់ អម​ទំហំ RAM ធំ​ឡើង​ដល់ 8GB ជាមួយ​នឹង​កម្រិត High-refresh Rate រត់​បាន​លឿន​ក្បែរ ១២០ ទៅ ១៤៤ Hz។​

ចំពោះ​តម្លៃ​នៅ​ជាប់​ជា​មន្ទិលសង្ស័យ​របស់​អ្នក​គាំទ្រ​នៅ​ឡើយ ប៉ុន្តែ​ត្រឹម​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ប៉ុន​នេះ សម​ល្មម​នឹង​អាច​រត់​ហ្គេម​ធំៗ ដែល​កំពុង​ពេញ​និយម​បច្ចុប្បន្ន រួម​មាន PUBG Mobile ឬ Rule Of Survival ជា​ដើម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់