
- 2018-05-10 06:43:34
- ព័ត៌មាន
រូបភាពច្បាស់ៗគ្មានអីសង្ស័យទៀតទេ នៅក្រុងបាវិតកំពុងមានរោងចក្រដំឡើងរថយន្តមួយទៀត
- 2018-05-10 06:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពច្បាស់ៗគ្មានអីសង្ស័យទៀតទេ នៅក្រុងបាវិតកំពុងមានរោងចក្រដំឡើងរថយន្តមួយទៀត
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលសង្វាក់ផលិតកម្មនៃរោងចក្ររថយន្តដំឡើងរថយន្តរបស់ក្រុមហ៊ុន Daehan Auto Cambodia ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ។
រោងចក្រនេះ គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Interior Automobile Industry Complex ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ឱ្យដឹងថា រោងចក្រដំឡើងរថយន្តនេះ មានកម្មករសរុបចំនួន ២៤៣នាក់ ក្នុងនោះនារី មានចំនួន ៤៣នាក់។ បច្ចុប្បន្នរោងចក្រនេះ កំពុងធ្វើសកម្មភាពដំឡើងរថយន្តផ្ទាល់របស់ខ្លួនសំរាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលក្នុងនោះមានជារថយន្តប្រភេទដឹកកម្មករ ដឹកទំនិញ និងប្រភេទរថយន្តផ្សេងៗទៀត៕