• 2018-05-09 03:04:00
  • ព័ត៌មាន

Wi-Fi Free នៅ​សួនច្បារ​វិមាន​ឯករាជ្យ ចាប់ផ្ដើមដំណើរការ នៅ​ព្រឹកនេះ

  • 2018-05-09 03:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០១៨នេះ បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Wi-Fi សាធារណៈ នា​បរិវេណ​សួនច្បារ​វិមាន​ឯករាជ្យ (នាគ​បាញ់​ទឹក)។

រូប​តំណាង

សូម​បញ្ជាក់​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃ​ទី២៦ ខែ​មេសា ២០១៨ បាន​ប្រកាស​ថា គម្រោង Wifi សាធារណៈ និង Digital Connectivity for School ចំនួន ៥​ទីតាំង នឹង​ត្រូវ​ធ្វើការ​ដំឡើង​នៅ​ខេត្ត-ក្រុង របស់​កម្ពុជា។

ទីតាំង​ទាំង ៥​នោះ មាន​ដូចជា៖

១. សួនច្បារ​សម្ដេច ហ៊ុន សែន

២. សួនច្បារ​មុខ​ព្រះបរមរាជវាំង

៣. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង

៤. វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង

៥. វិទ្យាល័យ អ៊ីវ៉ាស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

ក្នុង​នោះ ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Wifi សាធារណៈ​ចំនួន ២​ទីតាំង នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ដែល​មាន​ល្បឿន 1Gps (១​ហ្សីហ្គាប៊ីត​ក្នុង​មួយ​វិនាទី) ត្រូវ​បាន​ដំឡើង​រួចរាល់​ជា​ស្ថាពរ ហើយ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៨៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Kley Kley អត្ថបទ៖ វាសនា

មតិយោបល់