
- 2018-05-01 03:00:00
- ព័ត៌មាន
ដឹងសញ្ញាណទាំងនេះ ដល់ពេលអ្នកត្រូវប្តូរ Hard Drive ថ្មីហើយ
- 2018-05-01 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងសញ្ញាណទាំងនេះ ដល់ពេលអ្នកត្រូវប្តូរ Hard Drive ថ្មីហើយ
ចន្លោះមិនឃើញ
រាល់ Hard Drive ប្រឈមនឹងការគាំងមិនដើរ អ្នកអាចសម្គាល់ដូចជា សំឡេងចម្លែកពីសមាសធាតុខាងក្នុង, File មួយចំនួនសុខៗប្រើមិនបាន, គាំងកំឡុងពេល Boot ចូល Window និងល្បឿនបញ្ជូនទិន្នន័យយឺតខុសធម្មតា ដែលនេះសុទ្ធតែជាសញ្ញា Hard Drive ជិតដល់អាយុចុងក្រោយ។
ករណីនេះអាចធម្មតា ជាពិសេសពេល Drive ប្រើច្រើនជាង ពីរ ឬ បីឆ្នាំ ដោយសមាសធាតុខាងក្នុង Drive មានចលនា អាចសឹក ឬ Magnetic sectors របស់ Drive អាចមានបញ្ហា។ SSD (Solid-state drives) មិនមានសមាសធាតុមានចលនាខាងក្នុងទេ តែ Storage cells អាចមានសឹកបន្តិចម្ដងៗ រាល់ពេលមានទិន្នន័យ Write ចូល។
បើ Drive អ្នកកំពុងប្រើមិនបង្កសំឡេងរំខានចេញពីសមាសធាតុខាងក្នុង កុំមើលរំលង គួរឧស្សាហ៍ពិនិត្យមើលសុខភាពយូរៗម្ដង ងាយស្រួលរៀបចំជាមុន។
ពិនិត្យមើល S.M.A.R.T. Status របស់ Drive
Drive ភាគច្រើនមានមុខងារហៅថា S.M.A.R.T. (Self-Monitoring, Analysis, និង Reporting Technology) ដើម្បីសម្គាល់មើលភាពខុសប្រក្រតីរបស់ Disk។ នេះ អាចផ្ដល់ភាពងាយស្រួល ត្រៀម Drive ថ្មីផ្លាស់ប្ដូរ មុនពេលកែលែងកើត។
ក្នុង Windows អាចពិនិត្យមើល S.M.A.R.T. status របស់ Drive តាមរយៈ Command Prompt។
ចុច Mouse ស្ដាំលើ Start menu > ជ្រើសរើស Run > វាយបញ្ចូល cmd > ចុច Enter អ្នកនឹងឃើញផ្ទាំងខ្មៅមួយ។ ក្នុងនោះ អាចវាយបញ្ចូលឃ្លានេះ៖
wmic diskdrive get model,status
បើ Drive មានបញ្ហា នឹងឃើញពាក្យ Pred Fail តែបើ Drive ធម្មតា នឹងឃើញពាក្យ OK។
លើម៉ាស៊ីន Mac អាចពិនិត្យ S.M.A.R.T. status ដោយបើកកម្មវិធី Disk Utility ពីក្នុង /Applications/Utilities/ (ទីតាំង Folder) > ចុចលើ Drive ហើយពិនិត្យមើល S.M.A.R.T. Status នៅក្រោមខាងឆ្វេង ដែលនឹងបង្ហាញ Verified ឬ Failing។
ព័ត៌មានបន្ថែមទាក់ទងនឹង S.M.A.R.T.
ព័ត៌មាន S.M.A.R.T. ខាងលើបង្ហាញត្រឹមចំណុចមូលដ្ឋាន ឲ្យដឹងពេល Drive ជិតអស់ជីវិត តែពេលខ្លះក៏អាចមានបញ្ហាដែរ ថ្វីបើ S.M.A.R.T. status បង្ហាញ OK។
ដើម្បីមើលផ្ទៀងផ្ទាត់បន្ថែម អាចទាញយកកម្មវិធី CrystalDiskInfo (ប្រើឥតគិតថ្លៃ) សម្រាប់ Windows ឬ DriveDx (ចំណាយថវិកា) សម្រាប់ macOS ដោយបង្ហាញសារបញ្ជាក់ Caution ឬ Warning។ បើ Drive បង្ហាញ Caution អ្នកគួរ Back up ទិន្នន័យ និងគិតគូរក្នុងការផ្លាស់ប្ដូរ។
មាន Tools ច្រើនទៀតក្នុងការប្រើប្រាស់អាស្រ័យតាមក្រុមហ៊ុន ដូចជា Seagate មាន SeaTools, Western Digital មាន Data Lifeguard Diagnostic និង Samsung មាន Samsung Magician។
ករណី Hard Drive ដល់ទីបញ្ចប់
Drive បង្ហាញព័ត៌មានថា Caution ឬ Pred Fail status មិនគាំងប្រើលែងកើតថ្ងៃស្អែកនោះទេ។ ពេលខ្លះអាចបន្តប្រើដល់ ១ ឆ្នាំ ឬ ២ ឆ្នាំ ឬអាចគាំងប្រើលែងកើតត្រឹម ១ សប្ដាហ៍។ តែព័ត៌មានទាំងនេះ ក្រើករំលឹកដល់អ្នក ដល់ពេលរៀបចំ Back up ឯកសារទុក មុនពេលរសាត់ទៅជាមួយ Drive។
អ្នកគួរមាន External Drive មួយ ឬពីរ Copy រាល់ឯកសារសំខាន់ៗចេញដូចជា រូបថត ឬវីដេអូ ក្រុមគ្រួសារ, ឯកសាររក្សាទុកពីកម្មវិធីនានា (Excel, Word,...) ឬ កម្មវិធីបានទិញមាន License រួមទាំងឯកសារថ្មីបានបង្កើតផងដែរ។ អ្នកក៏អាច Clone Drive បានដែរ ដោយប្រើ Tools ដូចជា EaseUS Todo Backup Free សម្រាប់ Windows ឬ Carbon Copy Cloner សម្រាប់ Mac ដូច្នេះពេលផ្លាស់ប្ដូរ Disk ថ្មី ទិន្នន័យទាំង Disk ចាស់នឹងថ្មីមានដូចគ្នាពេលអ្នក Restore វិញ តែពេលដំណើរការ Clone គួរប្រាកដថារាល់ទិន្នន័យសំខាន់ៗត្រូវបានចម្លងចេញជាមុន។
អ្នកមានជម្រើសពីរ ពេល Drive បង្ហាញព័ត៌មានខាងលើ បន្តប្រើទាំងហានិភ័យ ដោយបន្ត Backup ឲ្យបានទៀងទាត់ចម្លងទៅកាន់ External Drive ឬ ផ្លាស់ប្ដូរ Drive ថ្មី៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ