• 2018-04-27 01:51:23
  • ព័ត៌មាន

ចេញ​រូបរាង​ iPhone ស៊េរី​ថ្មី​ តម្លៃ​​ ៣៩៩ ដុល្លារ​

  • 2018-04-27 01:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វីដេអូ​​ថ្មី​មួយ​ដែល​គេ​បាន​ចែក​ចាយ​លើ​បណ្ដាញ​ទំនាក់ទំនង​ Weibo ក្នុង​សប្ដាហ៍​នេះ ទំនង​ជា​វីដេអូ​បង្ហាញ​ពី​រូបរាង​​របស់​ iPhone SE ជំនាន់​ថ្មី​ ដែល​គេ​ជឿ​ថា​ Apple នឹង​ប្រកាស​ចេញ​នៅ​ខែ​ឧសភា​ ខាង​មុខ។

វីដេអូ​បាន​បង្ហាញ​ពី​រចនាបថ​ iPhone SE ជំនាន់​ថ្មី​ ដែល​មាន​រូបរាង​មិន​ខុស​ពី​មុន​ ប៉ុន្តែ​ផ្នែក​ខាង​ក្រោយ​មាន​សភាព​រលោង​ស្អាត​ ព្រោះ​តែ​ផលិត​ឡើង​ពី​សារធាតុ​កញ្ចក់​ ដើម្បី​ជំនួយ​ដល់​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ ដូច​ជា​ iPhone 8/8 Plus និង iPhone X។

​​ទូរសព្ទ​ដែល​បាន​បង្ហាញ​មុខ​ក្នុង​វីដេអូ​ ក៏​មាន​បំពាក់​នូវ​រន្ធ​កាស​ 3.5 mm ដដែល​ ដែល​ចចាមអារ៉ាម​បាន​ចេញ​ផ្សាយ​ថា​រន្ធ​កាស​នេះ​ត្រូវ​បាន​ដក​ចេញ។

ចំណុច​មួយ​ទៀត​ដែល​ខុស​ប្លែក​ពី​ iPhone SE ជំនាន់​មុន​ គឺ​គេ​មិន​ឃើញ​មាន​​រូប​សញ្ញា​នានា​នៅ​ខ្នង​ខាង​ក្រោយ​ ដោយ​មាន​តែ​អក្សរ​ "iPhone” មួយ​ ដែល​ដូច​គ្នា​ទៅ​នឹង​ខ្នង​ខាង​ក្រោយ​របស់​ iPhone 8/8 Plus និង iPhone X ដែរ។

iPhone 8

iPhone ក្លែង​ក្លាយ​សម្បូរ​ជា​ទីបំផុត​នៅ​ប្រទេស​ចិន​ ហើយ​វីដេអូ​ខាង​លើ​ក៏​មិន​មាន​ប្រភព​ច្បាស់​លាស់​ ហេតុ​នេះ​វីដេអូ​ខ្លី​ខាង​លើ​នេះ​ មិន​ទាន់​អាច​ជា​ការ​បញ្ជាក់​ផ្លូវ​ការ​បាន​នោះ​ទេ។

វិបសាយ​ល្បី​ៗ​ជា​ច្រើន​ ដូច​ជា Mac Otakara និង DigiTimes ជា​ដើម​ បាន​ចេញ​ផ្សាយ​ស្រដៀង​គ្នា​ថា​ iPhone SE ជំនាន់​ថ្មី អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​ឧសភា​ ឬ ខែ​មិថុនា​ខាង​មុខ​នេះ​។ គេ​ជឿ​ជាក់​ថា​ iPhone SE ជំនាន់​ថ្មី​ នឹង​មាន​តម្លៃ​ដូច​ពី​មុន​ ដោយ​មាន​ចាប់​ពី​ ៣៩៩ ដុល្លារ​ឡើង​ទៅ (សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក)៕​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់