• 2018-03-14 06:40:00
  • ហាងឆេងផលិតផល

ហាង​ឆេង​ម៉ូតូ​ខែ​មីនា ស្ទើរ​គ្រប់​ម៉ូឌែល​សុទ្ធ​តែ​ឡើង​ថ្លៃ!

  • 2018-03-14 06:40:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​ពាក់​កណ្ដាល​ខែ​មិនា​នេះ ហាងឆេង​​ម៉ូតូ​ថ្មីៗ មិន​សូវ​ជា​ចុះ​ថ្លៃ​ខ្លាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទៅ​ជា​ឡើង​ថ្លៃ​​ពោល​ដូច​ជា PCX H2C Edition ២០១៨ ឡើង​ពី ៣៧៥០ ដុល្លារ​ដល់ ៣៨០០ ដុល្លារ។

Honda Dream ២០១៨ ឡើង​ថ្លៃ​ដល់ ២១៥០ ដុល្លារ ចំណែក Beat ២០១៨ ឡើង​ដល់ ១៧៥០ ក្រៅ​ពី​នោះ​ដូចជា Zoomer-X, CB 150R, Scoopy-i ២០១៨ Yamaha Aerox, QBIX ២០១៨ សុទ្ធ​ឡើង​ថ្លៃ​ដូច​គ្នា តែ​មិន​ច្រើន​ទេ​ ខ្ទង់​ ៣០ ដុល្លារ​ទៅ ៥០ ដុល្លារ​។

ក្រឡេក​ទៅ​មើល​ម៉ូតូ​ធំ​ពេញ​និយម​ដូចជា KTM Duke, Kawasaki, Pulsar, Ducati ,KR Motor និង GPX តម្លៃ​នៅ​ដដែល មិន​សូវ​ប្រែប្រួល​ច្រើនដូច​ខែ​មុន​នោះ​ទេ៕

មើល​ហាងឆេង​លម្អិត​ម៉ូតូ​ស៊េរី​ផ្សេងៗ៖

#យ៉ាង​ម៉េច​ដែរ​តម្លៃ​នេះ ល្មម​អាច​លៃលក​ទិញ​បាន​ទេ?

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចេញ​ផ្សាយ​រួច។ (អ្នក​លក់=តម្លៃ​តាម​ហាង)។

អត្ថបទ៖ រក្សា

មតិយោបល់