• 2018-02-07 04:58:43
  • ព័ត៌មាន

ប្រើ​ជិត​មួយ​ឆ្នាំ ទើប​ដឹង​ទូរសព្ទ​ថ្មី​កាន់​រាល់ថ្ងៃ អ្នក​លក់​លួច​​ស៊ី​ម៉ាស៊ីន​តាំង​ពីថ្ងៃ​ដំបូង

  • 2018-02-07 04:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ដើម​សប្ដាហ៍ Sabay បាន​ធ្វើ​ការ​ចុះ​ផ្សាយ​រួច​​មក​ហើយ​ពី​របៀប​មើល​ទូរសព្ទ iPhone ដែល​ផលិត​មក​ថ្មី​ពី​ក្រុម​ហ៊ុន, ទូរសព្ទ​ខូច​ដែល Apple យក​មក​ជួស​ជុល​ឡើង​វិញ និង​ទូរសព្ទ​ដែល​អតិថិជន​បាន​ប្រើ​ហើយ​​យក​ទៅ​ប្ដូរ​ថ្មី​ក្នុង​លក្ខ​ខណ្ឌ​នៅ​មាន​ការ​ធានា។ ឯអត្ថបទនេះ ចង់​ចែក​រំលែកបទពិសោធន៍ពិត​​ពី​យុវជនម្នាក់ ដែល​ចាញ់​បោកអ្នក​លក់​​ ពេល​ទៅ​ទិញ​ទូរសព្ទ​ថ្មី​បែរ​ជា​បាន​ទូរសព្ទ​​ប្តូរ​គ្រឿង​ទៅ​វិញ។

iPhone 7 Plus រូបតំណាង

លោក ឬទិ្ធ ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯក​ជន​មួយ​​បាន​ប្រាប់​មក​កាន់ Sabay និយាយ​ពី​ប្រវត្តិ​ទិញ​ទូរសព្ទ​ iPhone កាលពី​មួយ​ឆ្នាំមុន​ថា​ លោក​បាន​ទិញ​ទូរសព្ទ iPhone 7Plus ទំ​ហំ 32GB ក្នុង​តម្លៃ ៧៧០ ដុល្លារ នៅ​ថ្ងៃ​ចេញ​​លក់​ដំបូង​ នៅ​ហាង​ធំ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ពេលទិញនោះ​ អ្នកលក់​បាន​បក​ពី​ក្នុង​ប្រអប់​​ថ្មី​ចេស​​បង្ហាញ​ចំពោះមុខ​តែ​ម្តង​ មិន​គួរ​ឲ្យ​សង្ស័យនោះទេ។

លោក​ថា​ កាលទិញ​នោះលោក​ពិនិត្យ​ដិតដល់​ដែរ​ដូច​ជា​រូបរាង​ខាងក្រៅ គ្រឿង​ក្នុង​និង​មុខងារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។ ទើប​ពេលថ្មីៗ​នេះ ​លោក​ឆែក​​មើល​ទូរសព្ទ​ដែលលោកទិញ​ប្រើជិត​មួយ​ឆ្នាំនោះ ជា​ទូរសព្ទ​ដែលអ្នកលក់​​លួច​ប្តូរ​ម៉ាស៊ីន​តាំង​ពីថ្ងៃ​ទិញ​ដំបូង។

ទោះ​បីជា​ទូរសព្ទ​ដែលគេលួច​ប្តូរ​គ្រឿង​ តែ​ប្រើ​មួយ​រយៈ​​ធំនេះ​លោក​ក៏​មិនទាន់លេច​ឃើញ​​​មាន​បញ្ហា​អី​ដែរ តែ​ក៏​មិន​ទាន់​ច្បាស់​ដែរ​នៅ​ថ្ងៃ​ខាង​មុខ​អាច​នឹង​មាន​បញ្ហា​អីកើត​ឡើង។

ក្រោយ​ពេល​ចាញ់​បោក​​ដោយ​ជឿជាក់អ្នកលក់ពេក​ លោក​ក៏​ផ្តាំផ្ញើ​អ្នកដែលទៅ​រកទិញ​ទូរសព្ទ​តាម​ហាង ត្រូវ​ប្រយ័ត្ន​ប្រយែង​​ បើ​មិន​ច្បាស់ទេ​ត្រូវ​នាំអ្នក​​ជំនាញ​ទៅជួយ​មើល ក្រែង​​លោ​ប៉ះ​​អ្នកលក់​​ចិត្ត​ស្លុយ​យក​ទូរសព្ទ​​ប្តូរ​គ្រឿង​បន្លំ​ភ្នែក ខាត​លុយ​ ខាត​ពេល​ហើយ​ក្តៅ​ចិត្ត​ទៀត៕

ចុះ​ប្រិយ​មិត្ត​វិញ​ពេល​ទិញ​ទូរសព្ទ​ថ្មី​ ធ្លាប់​ជួបរឿងនេះដែរទេ?

ដើម្បី​ដឹង​ច្បាស់​ពី​របៀប​ឆែក​មើល​ចុច​​នៅ​ទី​នេះ តែមួយក្បាច់អាចឆែកដឹង iPhone ថ្មី​ឬ​មួយ​​ទឹក​មក​ពី​ស្រុក​គេ

ចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់