• 2018-01-26 02:16:13
  • ព័ត៌មាន

មនុស្សយន្ត​កម្ពស់​ជិត ២០ ម៉ែត្រ ត្រូវ​ព្រិល​រុំ​ព័ទ្ធ​ធ្វើ​ឲ្យ​ប្លែក​ភ្នែក​ពេញ​ទីក្រុង​តូក្យូ

  • 2018-01-26 02:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក​មនុស្សយន្ត Gundam RX-78-2 ដែល​ស្ថិត​ក្នុង​កោះ Odaiba ទីក្រុង Tokyo ត្រូវ​បាន​ព្រិល​រុំ​ព័ទ្ធ​យ៉ាង​ក្រាស់ឃ្មឹក ក្រោយ​ប្រទេស​មួយ​នេះ​ផ្ដើម​ចុះ​ត្រជាក់​ខ្លាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ស្ថិត​ក្នុង​កម្ពស់​ ១៩.៧ ម៉ែត្រ ដែល​ខ្ពស់​ជាង​រូប​សំណាក​ចាស់ ១.៧ ម៉ែត្រ បាន​បង្កើត​ទស្សនីយភាព​ថ្មី​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ។​

បញ្ជាក់​ដែរ​ថា​ភ្ញៀវ​ទេសចរ​នឹង​អាច​ឃើញ Gundam លោត​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​ជា​បែប Destroy Mode ទៅ​តាម​ពេលវេលា​ដែល​បាន​កំណត់​ប្រចាំ​ថ្ងៃ​ចាប់​ពី​ម៉ោង ១១ ព្រឹក, ១,៣ និង ៥ រសៀល ហើយ​វា​នឹង​ផ្លាស់ប្ដូរ​ទៅ​វិញ​ក្រោយ​រយៈ​ពេល ១០ វិនាទី។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Kotaku | Rocketnews24 ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់