• 2014-11-07 19:15:55
  • ផលិតផលថ្មី

Word, Excel, PowerPoint ចេញ Free សម្រាប់ iPhone, iPad និង Android Tablet

  • 2014-11-07 19:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​កម្មវិធី Office គឺ Word, Excel និង PowerPoint ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ដោនឡូត​មក​ប្រើប្រាស់​លើ iPhone បន្ទាប់​ពី​មាន​សម្រាប់ iPad តាំង​ពី​ខែ​មីនា និង​ជា​លក្ខណៈ Office Preview សម្រាប់​បណ្ដា Android tablets។

 

 

លក្ខណៈ​ពិសេស​កម្មវិធី Office សម្រាប់ iPhone គឺ​អ្នក​អាច​បើក​មើល (view) កែ (edit) និង​បង្កើត (create) ឯកសារ​បាន ដោយ​គ្រាន់​តែ sign in គណនី Microsoft account ប៉ុណ្ណោះ។ បើ​គ្មាន​គណនី Microsoft ទេ អ្នក​អាច sign up លើ​កម្មវិធី​ផ្ទាល់​តែ​ម្ដង​ពេល​អ្នក​បើក​ដំណើរការ។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ កម្មវិធី Office សម្រាប់ iPad លើក​នេះ គឺ​ Free ពេញ​ទំហំ​តែ​ម្ដង ពោល​គឺ​អាច មើល កែ និង​បង្កើត​ឯកសារ​បាន ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​លើ Office 365 (office 365 subcription) ដែល​ត្រូវ​ចំណាយ​​ដល់ ៧០ ដុល្លារ​ក្នុង​មួយ​ខែ​ឯណោះ។

 

 

Microsoft នឹង​បញ្ចេញ​ Word, Excel និង PowerPoint ជាមួយ​លក្ខណៈ​ពេញ​លេញ​សម្រាប់ Android tablets នៅ​ដើម​ឆ្នាំ​២០១៥ ខាង​មុខ​នេះ ស្រប​ពេល​ដែល Office 2016 នឹង​មាន​សម្រាប់ Mac ផង​ដែរ។

 

 

កុំ​ភ្លេច​ចូល​ទៅ​កាន់ App Store/ Google Play ដោនឡូត​កម្មវិធី​ទាំង​នេះ​មក​ប្រើ​ណា៎ ទាន់​នៅ Free Free!

 

អាន​អត្ថបទ៖ Microsoft Account ជាអ្វី? មានប្រយោជន៍អ្វីខ្លះ? ហើយបង្កើតដូចម្តេច?

 

ដោយ៖ សុផាត ប្រភព៖ idownloadblog

មតិយោបល់