• 2016-12-11 07:33:54
  • ព័ត៌មាន

មើល​ភាព​ខុស​គ្នា​រវាង​ម៉ាស៊ីន V10 និង V10 Plus ក្នុង​ការ​ប្រណាំង​រថយន្ត Audi R8

  • 2016-12-11 07:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Audi R8 ជំនាន់​ទី២ ត្រូវ​បាន​ផលិត​ចំនួន ២​ម៉ូដែល ខុស​គ្នា គឺ Audi R8 ម៉ាស៊ីន ៥,២លីត្រ V10 (ស្តង់ដា) ដែល​មាន​កម្លាំង​សេះ ៥៣៣ និង​ទម្ងន់ ១៥៩៥​គីឡូក្រាម ខណៈ Audi R8 ម៉ាស៊ីន ៥,២​លីត្រ V10 Plus មាន​កម្លាំង​សេះ រហូត​ដល់​ទៅ ៦០២ និង​ទម្ងន់ ១៦៣០​គីឡូក្រាម​ឯណោះ ពោល​គឺ​ធ្ងន់​ជាង ៣៥​គីឡូក្រាម។

ដោយ​សារ​តែ​ចង់​ដឹង​ថា កម្លាំង និង​ទម្ងន់ នៃ​រថយន្ត Audi R8 ម៉ាស៊ីន V10 និង V10 Plus មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ខ្លះ​នោះ គេហទំព័រ Auto Express បាន​ធ្វើ​ការ​តេស្ត​សមត្ថភាព នៃ​រថយន្ត​ទាំង​២​គ្រឿង ដោយ​ការ​ប្រណាំង​នៅ​លើ​ផ្លូវ​ត្រង់​រាប​ស្មើ​មួយ៕

តោះ! ទៅ​ទស្សនា​ការ​ប្រណាំង​នោះ ទាំង​អស់​គ្នា៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម