• 2014-09-17 23:26:43
  • ព័ត៌មាន

Samsung ​ផលិត​​ទាហាន​ Robot ​​​​​ដ៏​ទំនើប​​អាច​សម្លាប់​សត្រូវ​​​​ផុយៗ

  • 2014-09-17 23:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ​​បាន​បង្កើត​ Robot ​ពិឃាដ​ថ្មី​​មួយ​ឈ្មោះ SGR-1 ​ដែល​អាច​សម្លាប់​សត្រូវ​លើ​សមរភូមិ​​​​ក្នុង​ចម្ងាយ​ ៣ ​គីឡូម៉ែត្រ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ​​​អាវុធ​ដ៏​ទំនើប​នេះ​​​ត្រូវ​បាន​បំពាក់​កាំភ្លើង​យន្ត​​ទំហំ​ ៥,៥ មម ​​និង​អាច​បំផ្លោង​គ្រាប់​បែក​ទំហំ ៤០​មម ​បាន។

បច្ចេកវិទ្យា​ថ្មី​របស់​​ Samsung ​នេះ​​ត្រូវ​កូរ៉េខាងត្បូង​យក​មក​ប្រើ​ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន​ឲ្យ​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត ​ពិសេស​គឺ​នៅ​បណ្ដោយ​ព្រំដែន​ជាប់​កូរ៉េខាងជើង​ដែល​ជា​សត្រូវ​ចាស់​វស្សា។

“ទាហាន​មនុស្ស​ងាយ​នឹង​អស់​កម្លាំង​ ​និង​បាត់​បង់​ការ​ផ្ចង់​ស្មារតី​​​ទៅ​តាម​ពេល​វេលា។ ​តែ​​ Robot ​ថ្មី​នេះ ​មាន​ប្រព័ន្ធ​​ឈ្លបការណ៍​ស្វ័យប្រវត្តិ​ ​ដែល​មិន​មាន​ចន្លោះ​ប្រហោង​ឲ្យ​សត្រូវ​ដែល​មាន​រូបរាង​ស្រដៀង​នឹង​មនុស្ស​​ចូល​មក​បាន​ឡើយ"។ ​នេះ​ជា​ការ​លើកឡើង​របស់​អ្នក​​នាំ​ពាក្យ​​ក្រុមហ៊ុន​ដៃគូ​ Samsung ​Techwin ​លោក ​Huh Kwang-hak។ ​​​​​​ ទោះ​ជា​យ៉ាង​ណា ​Robot ​អាវុធ​ដ៏​ទំនើប​នេះ​​​នៅ​តែ​ត្រូវ​ការ​មនុស្ស​គ្រប់គ្រង។ ​​ពេល​ចាប់​បាន​សញ្ញា​អាសន្ន​ណាមួយ​វា​ នឹង​បញ្ជូន​ព័ត៌មាន​ដល់​មណ្ឌល​បញ្ជា​ភ្លាមៗ ​ហើយ​អ្នក​បញ្ជា​អាច​​​ប្រើ​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង​ និង​មើល​កាមេរ៉ា​វីដេអូ​ឆ្លើយឆ្លង​មុន​នឹង​សម្រេច​​បញ្ជា​​ឲ្យ​​​បាញ់​ចេញ​។ ​​​

ប្រភព​ដដែល​បញ្ជាក់​​ថា SGR-1 ​ត្រូវ​បាន​​សាកល្បង​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៦។ ​​តាម​ការ​វាយ​តម្លៃ​ ​វា​មាន​តម្លៃ​​​ក្នុង​មួយ​គ្រឿង​​ប្រហែល ២ ​សែន​ដុល្លារ​អាមេរិក ​តែ​មិន​ដឹង​​ច្បាស់​ពី​ចំនួន​ជាក់លាក់​ដែល​កូរ៉េខាងត្បូង​​កំពុង​ដាក់​ពង្រាយ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​ទេ។

​​មើល​វីដេអូ​វាយប្រហារ​របស់​ SGR-1៖

http://youtu.be/L5h8BtpKuFA

អាន៖​ម៉ាក​រថយន្ត​ល្បីៗ​​​លំដាប់​ពិភពលោក​មាន​លក់​ព្រាត​ពេញ​ទីផ្សារ​ស្រុក​ខ្មែរ

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail

មតិយោបល់