• 2014-10-23 17:23:28
  • ព័ត៌មាន

រថយន្ត​ប្រណិត X5 ស៊េរី ០១៤ តម្លៃ​ជិត ១៤ ម៉ឺន​ដុល្លារ​​​មួយ​ខែ​វ៉ៃ​​ចេញ​អស់​ជាង ២០ គ្រឿង

  • 2014-10-23 17:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

X5 រថយន្ត​​ប្រណិត​​របស់​ក្រុមហ៊ុន BMW ដែល​ទើប​នាំ​ចូល​ស្រុក​ខ្មែរ​​ជាង​មួយ​ខែ​បាន​លក់​ចេញ​អស់​ជាង ២០ គ្រឿង​​នៅ​​ទីផ្សារ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Premium Auto។

 

 

លោក Peter Brongers នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Premium Auto ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ប្រណិត BMW លើ​ទីផ្សារ​កម្ពុជា​ឲ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​ប៉ុណ្ណោះ រថយន្ត​ដ៏​ប្រណិត X5 លក់​ដាច់​អស់​ជាង ២០ គ្រឿង​មក​ហើយ​នៅ​ទីផ្សារ​កម្ពុជា។

 

លោក​ថា ចំនួន​លក់​ចេញ​​នេះ​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក​ សម្រាប់​ម៉ាក​រថយន្ត​ដ៏​ប្រណីត​នេះ​​នៅ​ទីផ្សារ​ប្រទេស​​កម្ពុជា។

 

X5 មួយ​គ្រឿង​ត្រូវ​គេ​ដាក់​លក់​ក្នុង​តម្លៃ​ជាង ១៤ ម៉ឺន​ដុល្លារ ហើយ​រថយន្ត​នេះ​ទើប​នាំ​ចូល​មក​លក់​នៅ​ទីផ្សារ​ស្រុក​ខ្មែរ​បាន​ជាង​មួយ​ខែ​ប៉ុណ្ណោះ។ X 5 ចាត់​ទុក​ថា​ជា​ម៉ាក​រថយន្ត​ដែល​លក់​ដាច់​បំផុត​របស់ BMW បន្ទាប់​ពី​ក្រុមហ៊ុន​បាន​នាំ​ចូល​រថយន្ត​ប្រភេទ X Series ជា​ច្រើន​ម៉ូដែល​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

 

លោក​បញ្ជាក់​ថា ការ​រចនា​រូបរាង​ដ៏​លេចធ្លោ រួម​ទាំង​ការ​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​បាន​ធ្វើ​ឲ្យ X5 ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន​ក្នុង​ការ​ជាវ​យក​ទៅ​ប្រើប្រាស់។

 

ក្រុមហ៊ុន Premium Auto នឹង​រៀបចំ​ធ្វើ​គម្រប់​ខួប​មួយ​ឆ្នាំ​សម្រាប់​ការ​បើក​ទីផ្សារ​រថយន្ត BMW នៅ​កម្ពុជា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ក្រុមហ៊ុន Premium Auto បាន​បញ្ជាក់​ថា ជាង​មួយ​ឆ្នាំ​ក្រុមហ៊ុន​បាន​លក់​ចេញ​រថយន្ត​ប្រភេទ BMW បាន​ជាង ៣០០ គ្រឿងនៅ​ទីផ្សារ​នៅ​កម្ពុជា​ ខណៈ​ដែល​ក្រុមហ៊ុន​រំពឹង​ទុក​ការ​លក់​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​បន្ត​បន្ទាប់។

 

 

បន្ត​អាន៖ ៥​យ៉ាង​លាក់​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Mac Yosemite ​ថ្មី

បន្ត​អាន៖ និស្សិត​ខ្មែរ​រៀន​នៅ​ជប៉ុន​​​បង្កើត​ក្ដារចុច​ឆ្លាត​វៃ​ជួយ​​ឲ្យ​ការ​​វាយ​អក្សរ​ខ្មែរ​លឿន​ទ្វេដង

បន្ត​អាន​៖ N-Gage ​ទូរសព្ទ​​ល្បី​​​ជំនាន់​ឆ្នាំ ២០០៤ លេច​មុខ​ជា​ថ្មី​​នាំ​ឲ្យ​សង្ស័យ​ទីផ្សារ​ប្រើប្រាស់​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់