
- 2015-08-19 21:57:36
- ព័ត៌មាន
ហ្គេមយក្សអរ អាចកម្សាន្តលើ iOS បានហើយ
- 2015-08-19 21:57:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមយក្សអរ អាចកម្សាន្តលើ iOS បានហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីដាក់ឲ្យទាញលេងកម្សាន្តនៅលើ Play store ហ្គេម "យក្សអរ" របស់ក្រុម Sabay Osja បានដាក់ឲ្យប្រើនៅលើ App store សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS អាចទាញលេងកម្សាន្តបានយ៉ាងរីករាយ។
ការដាក់ឲ្យប្រើនៅលើ App store បន្ទាប់ពីហ្គេមជាស្នាដៃរបស់ក្រុមផលិតក្នុងស្រុកនេះបានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីប្រិយមិត្តដែលកម្សាន្តនៅលើប្រព័ន្ធប្រតិបត្តិការ Android។
“យក្សអរ” ជាប្រភេទហ្គេមតម្រូវអ្នកកម្សាន្តលេងស៊ីពណ៌ដើម្បីសន្សំពិន្ទុឲ្យបានច្រើនបំផុត។ អ្នកកម្សាន្តត្រូវតែបំផ្ទុះស្ករគ្រាប់ទៅតាមប្រភេទពណ៌ដូចគ្នាៗឲ្យបានច្រើន និងរហ័សក្នុងរយៈពេល 60 វិនាទី។
ហ្គេម "យក្សអរ" បានដាក់ឲ្យដំណើរការនៅលើ Play Store កាលពីខែមិថុនា និងពេលនេះក្រុម Sabay Osja ក៏បានរៀបចំដាក់ឲ្យដំណើរការនៅលើ iOS៕
ចុចទីនេះ សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ប្រព័ន្ធ iOS ដើម្បីទាញហ្គេមនេះកម្សាន្ត។
អត្ថបទ៖ ប៊ុណ្ណារ៉ា