/fold9/64ef127a8bc7e_1693389420_medium.jpg)
- 2023-08-31 02:00:13
- ព័ត៌មាន
ម្ចាស់ក្រុមហ៊ុន Foxconn ដែលផលិត iPhone នៅតៃវ៉ាន់ ចង់ឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី
- 2023-08-31 02:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ក្រុមហ៊ុន Foxconn ដែលផលិត iPhone នៅតៃវ៉ាន់ ចង់ឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី
ចន្លោះមិនឃើញ
លោក Terry Gou អាយុ ៧២ឆ្នាំ ដែលជាមហាសេដ្ឋី និង ជាស្ថាបនិកក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនទទួលសិទ្ធផលិតទូរស័ព្ទ iPhone នៅកោះតៃវ៉ាន់ បានចូលរួមប្រកួតប្រជែងតំណែង ប្រធានាធិបតី តៃវ៉ាន់។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ថ្មី នៅត្រូវចាប់ផ្តើមនៅដើមខែមករា ឆ្នាំ ២០២៤។ ចំណុចដែលទាក់ទាញរបស់លោក Terry Gou មិនត្រឹមតែជាការជោគជ័យរបស់លោកទៅលើមុខជំនួញរបស់លោក និង ទ្រព្យសម្បត្តិរបស់លោកតែប៉ុណ្ណោះទេ ប៉ុន្តែ លោកក៏មានបទពិសោធន៍ក្រាស់ក្រែលធ្លាប់ធ្វើការជាមួយនឹងប្រទេសចិន ផងដែរ។
Foxconn ជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ ដែលផលិតគ្រឿងអេឡិចត្រូនិចលំដាប់ពិភពលោក។ ភាពជោគជ័យរបស់ Foxconn បានទាក់ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Apple ឱ្យដាក់ទុនវិនិយោគផលិត MacBook និង ទូរស័ព្ទ iPhone នៅក្នុងរោងចក្ររបស់ Foxconn ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធំបំផុតរបស់ តៃវ៉ាន់ និង ស្ថាបនិក លោក Gou ក្លាយជាអ្នកជំនួញដ៏មានទ្រព្យច្រើនបំផុតមួយ៕