• 2023-07-06 03:00:42
  • ផលិតផលថ្មី

ឡាន​អគ្គិសនី​ថ្មី MG ផ្តោតលើ​កម្លាំង​ខ្លាំង តែតម្លៃ​វិញអាចធ្វើឱ្យ​គូប្រជែង​នៅមិន​ស្ងប់

  • 2023-07-06 03:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនីថ្មី MG4 Xpower ត្រូវបាន​បង្ហាញ​ចេញហើយ​ក្នុងប្រទេស​អង់គ្លេស ​ដែល​វាចេញមក​គឺផ្តោតខ្លាំង​លើ​កម្លាំង​ខ្លាំងបំផុត និង​តម្លៃ​ប្រកួត​ប្រជែង ចាប់ពី ៤ម៉ឺន ៦ពាន់ដុល្លារឡើងទៅ។ រថយន្ត​នេះ ជា Spec ថ្មីមួយទៀត​នៃរថយន្ត MG Mulan Triumph Edition នៅប្រទេស​ចិន ដែល​បង្ហាញ​ចេញ​កាលពីឆ្នាំមុន។

រថយន្ត MG4 XPower បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​២ ដែល​ផលិតបាន​កម្លាំង​សរុបបាន​រហូតទៅដល់ ៤២៩​សេះ និងកម្លាំង​រមួល ៦០០ញូតុនម៉ែត្រ រត់ប៉ុង២ រួមទាំង​មានជំនួយ​ពី​ប្រព័ន្ធគ្រប់គ្រង​លំនឹង​នៅលើផ្លូវកោង ឬផ្លូវបត់ ដែល​ជាប្រព័ន្ធ​សុវត្ថិភាព​លើកដំបូងសម្រាប់ MG និងជាន់ស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង ប្រើពេល ៣,៨វិនាទី។

ក្រុមហ៊ុន MG Motor ប្រចាំ​ប្រទេស​អង់គ្លេស រំពឹងថា អតិថិជន​នឹង​ពេញ​ចិត្តខ្លាំង​ចំពោះ​រថយន្ត​អគ្គិសនី​ដ៏ខ្លាំងបំផុត​របស់ MG មួយនេះ។ ជាមួយ​គ្នានេះ MG4 Xpower ក៏នៅតែ​បំពាក់​បច្ចេកវិទ្យា និងបរិក្ខា​ខ្ពស់​ផងដែរ។ វានឹង​ក្លាយ​ជារថយន្ត​ប្រវត្តិសាស្រ្តមួយ​របស់​ MG សម្រាប់ឆ្នាំ​២០២៣៕

អត្ថបទ៖ សំភី

មតិយោបល់