• 2022-06-08 03:45:03
  • ព័ត៌មាន

Apple រើ​រោងចក្រ​ដ៏ធំមួយ​ពី​ចិន​មក​ផលិត iPad នៅ​​វៀតណាម​

  • 2022-06-08 03:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បានដំឡើងរោងចក្រផលិតគ្រឿងគ្រៅ iPad នៅប្រទេសវៀតណាម ជាលើកដំបូងបង្អស់។ នេះ​បើ​យោង​តាម​ Nikkei Asia និង​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម VNExpress

គ្រប់គ្នាប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា ទីតាំងផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន Apple ដែលមានដូចជា iPhone និង iPad គឺ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន តែ​យ៉ាង​ណា​មិញ ​​ក្រុមហ៊ុនបច្ចេកវិទ្យា​ចំណូល​ពាន់​លាន​ដុល្លារ​មួយ​នេះ​ ក៏​បាន​សម្រេចគិតគូរផ្ទេរ​ការ​ផលិត iPad មួយចំនួនចេញពីប្រទេសចិន មកកាន់ប្រទេស​វៀតណាមវិញ [ប្រភព​មិន​បញ្ជាក់​ឈ្មោះ​ម៉ូឌែល​ iPad ណា​មួយ​ឡើយ]។ ផលិតផល iPad នេះ​ទៀត​សោត វា​គឺជា​ជា​ផលិតផលដ៏​​សំខាន់​ទី​ពីរ​របស់​ Apple ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​ បន្ទាប់​ពី​កាសស្តាប់ត្រចៀក​ AirPods ​។

ក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះ [វៀតណាម] ដើម្បីកាត់បន្ថយលើការពឹងផ្អែកលើការផលិតទាំងស្រុងនៅប្រទេសចិន តែមួយយ៉ាងដូច្នេះ រីឯ​ផលិតកម្មផលិតផល​ iPad ក្នុងប្រទេស វៀតណាមនេះ​ស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ។ តែ​បើ​មើល​តាម​ទិន្នន័យ​កាលពីឆ្នាំមុន Apple នាំចេញ iPad ចំនួន ៥៨ លានគ្រឿងទូទាំងពិភពលោកដែលភាគច្រើនផលិតនៅក្នុងប្រទេសចិន។

យោង​តាម​ប្រភព​ដដែល​បាន​រំលេច​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​របស់ Apple ពី​ចិន​មក​វៀតណាម​ ដោយ​សារ​តែ​ វិធានការបិទខ្ទប់​កូវីដ-១៩ យ៉ាងតឹងរឹងទាំងនៅក្នុងនិងជុំវិញទីក្រុងសៀងហៃ បាននាំឱ្យមានការរំខានជាច្រើនខែនៃសង្វាក់ផ្គត់ផ្គង់ មិន​ទាន់​តម្រូវ​ការ​ទីផ្សារ ស្រប​ពេល​ដែល​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ផលិត​ផល​ iPad 2022 ថ្មី​របស់ Apple ក៏​ត្រៀម​បង្ហាញ​ជា​សាធារណៈ​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​៕​

ប្រែសម្រួលដោយ៖ រក្សា

មតិយោបល់