/Local-(7)/62749ea48d2c1_1651809900_medium.png)
- 2022-05-06 04:11:34
- ព័ត៌មាន
អ្នកជំនាញរកឃើញថា សរសេរអក្សរមួយបន្ទាត់នេះក៏អាចធ្វើឱ្យទំព័រ Google Docs គាំងភ្លាមៗ
- 2022-05-06 04:11:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញរកឃើញថា សរសេរអក្សរមួយបន្ទាត់នេះក៏អាចធ្វើឱ្យទំព័រ Google Docs គាំងភ្លាមៗ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ម្នាក់បានរកឃើញថា គ្រាន់តែអក្សរសាមញ្ញមួយជួរនេះ "And. And. And. And. And." គឺវាគ្រប់គ្រាន់ដើម្បីធ្វើឱ្យទំព័រ Google Docs ឈប់ដំណើរការតែម្ដង។ អ្នកជំនាញផ្នែកសុវត្ថិភាពមួយចំនួនក៏បានធ្វើការសាកល្បង និងតេស្តផ្ទាល់ដើម្បីបញ្ជាក់អំពីអក្សរមួយបន្ទាត់នោះជាមួយនឹងកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ MacOS និងកម្មវិធីគេហទំព័រ Google Chrome និង Firefox ក៏គាំងដូចគ្នា។
ទោះបីជាភាពចន្លោះប្រហោងនេះកើតឡើងក៏ពិតមែន ប៉ុន្តែវាមិនមានអ្វីប៉ះពាល់ជាមួយនឹងសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រក្ដី ជាមួយគ្នានោះអ្នកបច្ចេកវិទ្យាមួយចំនួនសំណូមពរឲ្យ ក្រុមហ៊ុនគួរតែប្រញ៉ាប់ប្រញាល់ធ្វើការកែសម្រួលបញ្ហានេះ។ គួរបញ្ជាក់ដែរថា ដើម្បីសាកល្បងបញ្ហានេះពាក្យទាំង៥ ត្រូវតែភ្ជាប់ជាមួយនឹងសញ្ញា "." ហើយត្រូវមានទាំងអក្សរធំនិងអក្សរតូចដូចដែលបានបង្ហាញក្នុងរូប៕
ប្រែសម្រួល៖ រក្សា | ប្រភព៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា