• 2022-02-25 02:47:12
  • ផលិតផលថ្មី

Oppo បញ្ចេញមេទូរសព្ទ Find X5 Pro កាមេរ៉ាកាចជាងមុន ម៉ាស៊ីនខ្លាំង ថ្មធំសាកលឿន ៨០វ៉ាត់

  • 2022-02-25 02:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo ទើបបញ្ចេញទូរសព្ទមេ Find X5 Pro ចាប់ដៃជាមួយក្រុមហ៊ុនកាមេរ៉ាដ៏ល្បី Hasselblad ប្រើថ្មធំ សាកថ្មក៏លឿន ៨០វ៉ាត់។

មិនខុសពីម៉ូឌែលមុន Find X3 ស៊េរីថ្មី Find X5 Pro ប្រើលែន 50MP ពីរគ្រាប់ ជាលែន wide និង ultrawide ដែលជាសែនស័រ Sony IMX766។ ប្រព័ន្ធកាមេរ៉ានេះ ប្រើឈីបខ្នាត 6nm MariSilicon X ដំណើរការ AI ជួយឱ្យថតរូបកាន់តែប្រសើរ ដូចជាកាត់បន្ថយ noise និង image processing ដទៃទៀត។ លែនទាំង២ អាចថតវីដេអូ កម្រិត 4K Ultra Night បន្ថយ noise ឱ្យនៅតិចតួច និងផលិតពណ៌ប្រសើរ។

មុខងារថត Pro mode ក៏មាន Hasselblad Natural Color Calibration ជំនួយដល់ការផលិតពណ៌ប្រសើរ ដោយប្រើសែនស័រ។ វាក៏មាន Master filters បន្ថែមស្ទាយ៍ដល់ការថតរូប ដែលជាជំនួយផលិតពី Hasselblad ផងដែរ។ ងាកមកកាមេរ៉ាមុខ វាប្រើសែនស័រ Sony IMX709 ទំហំ 30MP ជាលែន wide ដោយអាចចាប់យកផ្ទៃ ៨០ដឺក្រេ ប៉ុន្ដែបើមានមនុស្សច្រើន វានឹងចាប់យកផ្ទៃ ៩០ដឺក្រេ ដោយស្វ័យប្រវត្តិ។

Oppo Find X5 Pro មានអេក្រង់ទំហំ ៦,៧អ៊ិញ ប្រភេទ LTPO2 AMOLED display មានកម្រិតបង្ហាញ 2K ទ្រទ្រង់ refresh rate ពី 1Hz ដល់ 120Hz ទៅតាមមាតិកា និងមានកម្រិតពន្លឺ 1300 nits។

X5 Pro មានស្ដង់ដារការពារ IP68 កញ្ចក់ខាងមុខការពារដោយ Gorilla Glass Victus និងខ្នងខាងក្រោយជាសេរ៉ាមិច រឹងមាំជាងកញ្ចក់២ដង។ វាប្រើបន្ទះឈីប Snapdragon 8 Gen 1 ដើរដោយប្រព័ន្ធប្រតិបត្តិការ ColorOS 12.1 លើ Android 12 ចេញពីប្រអប់។ វាមានថ្មទំហំ ៥០០០មីលីអំពែម៉ោង ទ្រទ្រង់កម្លាំងសាក 80W SuperVOOC និង 50W AirVOOC ដោយមិនប្រើខ្សែ។

Oppo បើកឱ្យកម្មង់ Find X5 Pro ហើយ ដោយនឹងដាក់លក់នៅ ថ្ងៃទី១៤ ខែមីនា ជាមួយតម្លៃ ១៤៥០ដុល្លារ 12/256GB និងជម្រើសពីរពណ៌ គឺសនិងខ្មៅ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់