• 2022-02-14 23:41:00
  • ហាងឆេងផលិតផល

Honda Scoopy Smart Key ២ ស៊េរីឆ្នាំចុងក្រោយនេះ តម្លៃល្មមទិញជិះនៅប៉ុណ្ណឹង?

  • 2022-02-14 23:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Scoopy ស៊េរីថ្មី​មានការ​រចនា​តែម​ថ្មី ប្លែក និង​មាន​ពណ៌​ស្រស់​ស្អាត​មើល​ទៅ​កាន់​តែ​មាន​ភាព​លេចធ្លោ និង​បំពាក់​ចង្កៀង LED មូលធំដ៏ទំនើបចំកណ្តាល​នៃ​ភ្លើងស៊ីញ៉ូទាំងពីរ។

វាមាន​៣ម៉ូដែលរបស់ក្រុមហ៊ុន Honda រួមមាន Urban, prestige និង Club12 ដោយ​រក្សា​រូប​រាង​ដដែល តែខុស​គ្នា​លើការឌីហ្សាញ​តែម និងពណ៌បើប្រៀបធៀប​នឹងស៊េរីឆ្នាំ២០២១។ ក្នុងកញ្ចក់​កុងទ័រ បង្ហាញ​ព័ត៌មាន​ដល់​អ្នកបើកបរ​ដូចជា កម្រិតសាំង នាឡិកា ចម្ងាយ​បើកបរ ការ​ប្តូរ​ប្រេង​ម៉ាស៊ីន និងសញ្ញា​បង្ហាញ​ពីការប្រើ Idling Stop ជាដើម។

ចំពោះហាងឆេងម៉ូតូ Honda Scoopy ប្រើសោ Smart Key កំពុង​​ពេញ​និយម​នេះ​វិញ​ក៏កាន់​តែ​មាន​ការ​ប្រែប្រួល​តម្លៃ​ធ្លាក់​បន្តិចបន្តួច​បើ​ធៀប​ជា​មួយ​ចុង​ឆ្នាំ២០២១។ តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​ នៅ​តាម​គិរីរម្យបាន​បង្ហាញ​តម្លៃ​បច្ចុប្ប Honda Scoopy Smart Key សម្រាប់ស៊េរី​ឆ្នាំ២០២១ និង​ឆ្នាំ២០២២​ដូច​ខាង​ក្រោម៖

Honda Scoopy Smart Key ឆ្នាំ២០២២ មាន​តម្លៃខ្ទង់ ២ ៦០០ដុល្លារ

Honda Scoopy Smart Key ឆ្នាំ២០២១ មានតម្លៃខ្ទង់ ២ ៤៥០ដុល្លារ

ម៉ូតូ Scoopy ស៊េរី​ឆ្នាំ២០២២ មាន​ឃ្លុប២ ក្រោមដៃចង្កូត ដោយឃ្លុបមួយ​មាន​រន្ធ USB ។ ចំណែក​ឃ្លុប​ខាងក្រោម​កែប គឺ​ធំទូលាយ​ ចំណុះ ១៥,៤លីត្រ អាច​ដាក់មួកសុវត្ថិភាព​បាន​១។ វា​ប្រើប្រាស់​ម៉ាស៊ីន eSP កម្លាំង ១១០សេសេ ដោយភ្ជាប់​មក​ជាមួយ​ប្រព័ន្ធប៊ិចសាំង PGM-FI ក្នុងនោះកម្រិតស៊ីសាំងគឺ ១លីត្រ ជិះបាន ៥៥,៦គីឡូម៉ែត្រ៕

បញ្ជាក់៖ តម្លៃនេះអាច​មានការ​ប្រែប្រួល បន្ទាប់​ពី​ចុះផ្សាយនិងខុសគ្នានៅតាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់