• 2022-02-09 04:34:09
  • ព័ត៌មាន

Kia Sportage PHEV ឆ្នាំ២០២៣ ស៊ីសាំងតិចប្រហែល Corolla ហើយសាកភ្លើងបានទៀត

  • 2022-02-09 04:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Kia បានបន្តពង្រីកត្រកូលរថយន្ត Sportage ដោយបន្ថែមម៉ូដែលប្រើ Plug-in Hybrid ថ្មី ហៅថា Kia Sportage PHEV។ វានឹងត្រូវដាក់លក់នៅសហរដ្ឋអាមេរិក ជាមួយនឹងរថយន្ត Kia Sportage Hybrid និង Sportage ប្រើម៉ាស៊ីនសាំងធម្មតា។

យ៉ាងណាមិញ រថយន្ត Kia Sportage PHEV ឆ្នាំ២០២៣ នេះ មានបំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៧សេះ ដំណើរការជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៦៦,៩គីឡូវ៉ាត់មួយ និង កញ្ចប់អាគុយអគ្គិសនីមួយ ហើយប្រើប្រាស់ប្រអប់លេខអូតូ ៦វគ្គ ដែលមានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៦លីត្រ/១០០គីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនកូរ៉េខាងលើមិនទាន់បានបង្ហាញតួលេខនៃកម្លាំងសរុបរបស់វាឡើយ ប៉ុន្តែគេរំពឹងថា Kia Sportage PHEV នឹងមានកម្លាំងប្រហែល ២៦០សេះ ស្រដៀងទៅនឹងរថយន្ត Hyundai Tucson PHEV ដែរ។

អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុន Kia បានបំពាក់ប្រព័ន្ធសាកភ្លើងលឿន កម្លាំង ៧,២គីឡូវ៉ាត់ ដែលចំណាយពេលត្រឹម ២ម៉ោងប៉ុណ្ណោះ ដើម្បីសាកភ្លើងអាគុយឲ្យពេញ ដោយប្រើប្រាស់ឆ្នាំងសាក Level 2 Charger។ ជាមួយនឹងមុខងារ Integrated Electronic Brake និង Regenerative Braking រថយន្ត Sportage PHEV នឹងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៣២ម៉ាយ៍ ឬ ៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងអាគុយពេញម្តង។

សូមបញ្ជាក់ថា រថយន្ត Kia Sportage PHEV ឆ្នាំ២០២៣ នឹងផ្តល់ជម្រើស Option ចំនួន ២ គឺ X-Line PHEV AWD ឬ X-Line Prestige PHEV AWD។ យ៉ាងណាក៏ដោយ Option ទាំងពីរ នឹងមានបំពាក់មុខងារសុវត្ថិភាពមកស្តង់ដារជាច្រើន រួមទាំង មុខងារ Driver Attention Warning, ចង្កៀងមុខ LED ជាមួយមុខងារ High Beam Assist, Lane Following Assist, Lane Keeping Assist, Forward Collision Avoidance, Rear Occupant Alert, Rear View Monitor with Dynamic Parking Monitor, Reverse Parking Distance Warning, Blind Spot Collision Avoidance, Rear Cross-Traffic Collision Avoidance-Assist, Safe Exit Warning និង Intelligent Speed Limit Assist។

ចំពោះតម្លៃនៃរថយន្ត Sportage PHEV ក្រុមហ៊ុន Kia នឹងប្រកាសចេញនាពេលក្រោយ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់