/Inter34/62032a6d7d74c_1644374580_medium.jpg)
- 2022-02-09 04:35:35
- ព័ត៌មាន
អេមណាស់! ម៉ូតូធំ CBR 1000RR មួយគ្រឿង កំពុងបង្ហាញខ្លួនលើហ្វេសបុកត្រៀមជួបម្ចាស់ថ្មី
- 2022-02-09 04:35:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេមណាស់! ម៉ូតូធំ CBR 1000RR មួយគ្រឿង កំពុងបង្ហាញខ្លួនលើហ្វេសបុកត្រៀមជួបម្ចាស់ថ្មី
ចន្លោះមិនឃើញ
ម៉ូតូធំ CBR 1000RR ស៊េរីឆ្នាំ ២០១២ មួយគ្រឿង ជាម៉ូតូប្រភេទ Superbike កំពុងបង្ហាញរូបរាងនៅលើបណ្ដាញហ្វេសបុកប្រកាសដាក់លក់ត្រៀមជួបជាមួយម្ចាស់ថ្មី ។
រូបរាងម៉ូតូនេះរចនាជាប្រភេទ Aerodynamic (កាត់បន្ថយកម្លាំងខ្យល់ រត់បានលឿន) រូបរាងខាងមុខមើលទៅកាចបន្តិច ជាស៊េរីម៉ូតូប្រណាំងអំពូលបំភ្លឺបែប LED Light ភ្លឺច្បាស់បាញ់ភ្លើងបានឆ្ងាយ ជាពិសេសពេលយប់ តាបឡូម៉ូតូបំពាក់អេក្រង់ប្រភេទ TFT-LCD Meter Display រាងជ្រុងបង្ហាញព័ត៌មានបានជាក់លាក់។
CBR 1000RR មានបំពង់ស៊ីមាំង ផលិតឡើងពីដែកឆ្អិនប្រភេទ ទីតានីញ៉ូម មិនក្ដៅខ្លាំងពេលម៉ូតូឡើងដល់ល្បឿនអតិបរមា និងឆាប់ចុះត្រជាក់ពេលឈប់និង ចត។ ប្រើប្រាស់ប្រភេទបូមថ្មីបំផុត និងមានប្រព័ន្ធហ្វ្រាំង ABS ជំនួយមុខ-ក្រោយ។
ម៉ូតូប្រភេទប្រណាំងនេះ មានកម្លាំងម៉ាស៊ីន ១០០០ សេសេ ប្រភេទ Liquid cooled ស៊ីឡាំង ៤ ប្រើចង្កឹះលេខ ៦ វគ្គ មានចំណុះធុងសាំង ១៦,២លីត្រ។ ចំពោះតម្លៃតាមប្រភពពីផេក SR_Motocycle សួគ៍ សំរេច ម៉ូតូធំ CBR 1000RR ស៊េរីឆ្នាំ ២០១២ មួយគ្រឿងដាក់លក់ក្នុងតម្លៃខ្ទង់ ៦ ៥០០ដុល្លារ (ជាប្រភេទម៉ូតូមូយទឹក មានស្លាកលេខ និងពន្ធត្រឹមត្រូវ)៕