
- 2022-02-08 00:30:00
- ផលិតផលថ្មី
Honda ចេញម៉ូតូអូតូថ្មី ចាក់១លីត្រ ជិះបាន ៨០គ.ម តម្លៃតែ ១៨០០ដុល្លារ
- 2022-02-08 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ចេញម៉ូតូអូតូថ្មី ចាក់១លីត្រ ជិះបាន ៨០គ.ម តម្លៃតែ ១៨០០ដុល្លារ
ចន្លោះមិនឃើញ
ម៉ូតូរាង Cute របស់ Honda ម៉ូដែល Giorno ឆ្នាំ២០២២ ត្រូវបានប្រកាសចេញជាផ្លូវការហើយ ដោយវាស័ក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី ហើយជាប្រភេទម៉ូតូសន្សំសំចៃបំផុតទៀតផង។
ម៉ូតូអូតូនេះ ប្រើម៉ាស៊ីនចំណុះ ៥០សេសេ ផលិតបានកម្លាំង ៤,៥សេះ និងកម្លាំងរមួល ៤,១ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីនតូចបែបនេះ វាមិនធ្វើឱ្យស៊ីសាំងច្រើនឡើយ ពោលគឺចាក់១លីត្រ អាចជិះបានដល់ចម្ងាយ ៨០គីឡូម៉ែត្រឯណោះ នេះបើយើងគិតពីល្បឿនជាមធ្យម ៣០គីឡូម៉ែត្រ/ម៉ោង។ ធុងសាំងរបស់ម៉ូតូនេះ អាចផ្ទុកសាំងបានចំណុះ ៤,៥លីត្រ។
Honda Giorno ជាប្រភេទម៉ូតូធុនតូច ដោយមានប្រវែងត្រឹមតែ ១៦៥០មម ទទឹង ៦៧០មម កម្ពស់សរុប ១០៣៥មម (ក្នុងនោះកម្ពស់កែបត្រឹមតែ ៧២០មម ល្មមសម្រាប់មនុស្សដែលមានកម្ពស់ទាប) ជាមួយនឹងទម្ងន់ត្រឹមតែ ៨១គីឡូក្រាម។ ចំណែករូបរាងរបស់វាគឺបែបក្លាស៊ីកដូច Vespa ដែរ ដោយចង្កៀងមុខ និងភ្លើងស៊ីញ៉ូ មានរាងមូល ប៉ុន្តែមានរន្ធសាកថ្ម ហើយឃ្លុបក្រោមកែបក៏មានទំហំធំដែលអាចដាក់ឥវ៉ាន់បានច្រើន។
ក្រុមហ៊ុន Honda បានដាក់លក់ម៉ូតូនេះ ក្នុងប្រទេសជប៉ុនដែលមានតម្លៃ ២០៩ ០០០យ៉េន ឬប្រមាណ ១៨០០ដុល្លារ ដែលមានជម្រើសពណ៌ចំនួន៥ ដូចជា ពណ៌ត្នោត បៃតង ផ្កាឈូក ខៀវ និងប្រផេះ៕