
- 2022-01-27 08:38:49
- ព័ត៌មាន
Elon Musk ទម្លាយការពិតដ៏ធំមួយដែល Cybertruck មិនអាចចេញឆ្នាំនេះ
- 2022-01-27 08:38:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Elon Musk ទម្លាយការពិតដ៏ធំមួយដែល Cybertruck មិនអាចចេញឆ្នាំនេះ
ចន្លោះមិនឃើញ
ជារថយន្តដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះ ពេលនេះមេក្រុមហ៊ុន Tesla លោក Elon Mush បានប្រកាសដំណឹងមិនល្អទៀតហើយអំពីរថយន្ត Cybertruck ដោយពន្យារពេលផលិតវា។
លោកបានបញ្ជាក់កាលពីថ្ងៃទី២៦មករាថា ការបញ្ចេញលក់រថយន្ត Cybertruck នឹងត្រូវលើកពេលទៅដល់ឆ្នាំ២០២៣។ មូលហេតុនោះគឺថា ប្រសិនបើបង្ខំបញ្ចេញរថយន្តថ្មីក្នុងឆ្នាំនេះ មិនបានជួយអ្វីដល់ក្រុមហ៊ុនទេ ផ្ទុយមកវិញវានាំឱ្យបរិមាណផលិតរថយន្តរួមធ្លាក់ចុះថែមទៀតផង ដោយសារតែកង្វះខាតនៃការផ្គត់ផ្គង់គ្រឿងបន្លាស់ ពិសេសគឺឈីប។
កន្លងមកនេះ មានការលេចធ្លាយថា តម្លៃនៃរថយន្តអគ្គិសនី Cybertruck គឺមានតម្លៃថោកជាងគេបើប្រៀបធៀបនឹងរថយន្ត Tesla ដទៃទៀត។ រថយន្តនេះ មានតម្លៃ ៣៩ ៩០០ដុល្លារ (សម្រាប់ម៉ូទ័រ១) បើប្រៀបធៀបនឹង Model 3 មានតម្លៃ ៤១ ៩៩០ដុល្លារ និង Model Y តម្លៃ ៥៤ ៩៩០ដុល្លារ។ យ៉ាងណាមិញ តម្លៃ Cybertruck នឹងខ្ពស់ជាងនេះពោលគឺប្រមាណ ៤៩ ៩០០ដុល្លារ (សម្រាប់ម៉ូទ័រ២) ឬឡើងដល់ ៦៩ ៩០០ដុល្លារ (សម្រាប់ម៉ូទ័រ៣)។
សម្រាប់ម៉ូទ័រ១ រថយន្ត Cybertruck នេះ អាចជាន់ពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,៥វិនាទី ហើយពេលសាកភ្លើងពេញម្តងអាចបើកដល់ចម្ងាយ ៤០០គីឡូម៉ែត្រ។ ចំណែកម៉ូទ័រ២ អាចបើកលើសនេះ ៨០គីឡូម៉ែត្រទៀត (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៤,៥វិនាទី) និងម៉ូទ័រ៣ បន្ថែមដល់ ៩៦គីឡូម៉ែត្រ (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៣,៥វិនាទី)៕