
- 2022-01-17 10:03:06
- ផលិតផលថ្មី
ឡាន Kia Niro ទើបចេញថ្មី ជិះ១០០គ.ម ស៊ីសាំង ៤,៨លីត្រ តម្លៃជាង ២ម៉ឺនដុល្លារ
- 2022-01-17 10:03:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Kia Niro ទើបចេញថ្មី ជិះ១០០គ.ម ស៊ីសាំង ៤,៨លីត្រ តម្លៃជាង ២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Kia បានប្រកាសចេញតម្លៃផ្លូវការនៃរថយន្តម៉ូដែល Niro ឆ្នាំ២០២២ ដែលជាគូប្រជែងនឹង Hyundai Tuscon។ វាមានជម្រើសប្រើ Hybrid, Plug-in Hybrid និងអគ្គិសនីសុទ្ធ ប៉ុន្តែក្រុមហ៊ុនលក់តែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះ។
រថយន្ត Kia Niro នេះ មានការឌីហ្សាញដ៏ស្រស់ស្អាតទំនើបទាក់ទាញ ដោយបំពាក់ចង្កៀងមុខធំបញ្ឈរ LED និងអំពូល Daytime running lights។ ប៉ាណា ត្រូវបានបែងចែកជាពីរផ្នែក ក្នុងនោះផ្នែកលើគឺតូច និងខាងក្រោមគឺធំ ហើយមានអំពូលកាត់អ័ព្ទនៅជាប់ជាមួយ។
ផ្នែកខាងក្នុងរថយន្ត SUV នេះ បំពាក់កុងទ័រឌីជីថលភ្ជាប់គ្នាជាមួយប្រព័ន្ធកម្សាន្ត Touchscreen មានទំហំសរុប ១០,២៥អ៊ីញ។ ដៃចង្កូតមានប៊ូតុងចុចបញ្ជា ហើយមានអេក្រង់ Head-Up Display ដែលបង្ហាញព័ត៌មានផ្សេងៗដល់អ្នកបើកបរផ្ទាល់។ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ត្រូវបានបញ្ជាដោយអេក្រង់ touchscreen របស់វាផ្ទាល់ បំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ និងមានទ្រនាប់ចង្កឹះលេខ។
រថយន្ត Kia Niro Hybrid 2022 បំពាក់ម៉ាស៊ីទាក់បូចំណុះ ១,៦លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនី ៣២គីឡូវ៉ាត់ អាគុយទំហំ ១,៥៦គីឡូវ៉ាត់ម៉ោង ផលិតបានកម្លាំងសរុប ១៣៩សេះ និងកម្លាំងរមួល ២៥៦ញ៉ូតុនម៉ែត្រ។ ចំពោះការប្រើប្រាស់សាំងគឺជិះ១០០គីឡូម៉ែត្រស៊ីសាំង ៤,៨លីត្រ ប្រសិនបើប្រើកង់ទំហំ ១៦អ៊ីញ ឬ ៥,២លីត្រ/១០០គីឡូម៉ែត្រ ប្រសិនបើប្រើកង់ទំហំ ១៨អ៊ីញ។
Kia ដាក់លក់រថយន្តនេះនៅប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃចាប់ពី ២៦,៦ ទៅ ៣៣,០៦លានវ៉ុន ឬពី ២១ ៨៧៧ ទៅ ២៧ ៧៥២ដុល្លារ ទៅតាម option ដូចជា Trendy, Prestige និង Signature៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕