/Inter-44/61dd0364a5e33_1641874260_medium.jpg)
- 2022-01-11 04:26:50
- ព័ត៌មាន
ទិដ្ឋភាពថ្មីចុងក្រោយបំផុតពីរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់
- 2022-01-11 04:26:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពថ្មីចុងក្រោយបំផុតពីរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់
ចន្លោះមិនឃើញ
រោងចក្រផ្គុំដំឡើងរថយន្ត ផលិត ចែកចាយ លក់ និងសេវាកម្ម របស់ក្រុមហ៊ុន RMA Cambodia បានលេចចេញជារូបរាងច្បាស់ៗកំពុងសាងសង់នៅលើទីតាំងធំទូលាយលើទំហំដី ៤ ហិចតាស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រោងចក្រដំបូងបំផុតរបស់ RMA Cambodia គឺជាប្រភេទរោងចក្រស្ដង់ដាអន្តរជាតិទទួលស្គាល់គុណភាពដោយ OEM' Quality Standard និងមានក្នុងកុងត្រារយៈពេល ៣០ ឆ្នាំ។
-រោងចក្រដំឡើងរថយន្ដ ២ នៅកោះកុងនិងពោធិ៍សាត់គ្រោងដំណើការសង់ឆាប់ៗនេះ
រោងចក្រនោះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ ខាងមុខ។ តាមរយៈគម្រោងអភិវឌ្ឃនេះរបស់ RMA នឹងផ្ដល់មកវិញនូវការងារជាច្រើនប្រមាណជា ៥០០ នាក់ក្នុងមួយឆ្នាំៗជូនពលរដ្ឋខ្មែរ។
ក្រោយបញ្ចប់ការសាងសង់ រោងចក្រ មានសម្ភារៈគ្រប់គ្រាន់ដើម្បីផ្តល់គុណភាពស្ដង់ដារជូនដល់អតិថិជន ដែលមានដូចជា បន្ទប់ធ្វើតេស្តរថយន្ត, បន្ទប់ត្រួតពិនិត្យផ្សេងៗមុននឹងដឹកចេញទៅសាខាលក់នៅតាមបណ្ដាខេត្តនានាទៅទូទាំងប្រទេស។
លើសពីនេះទៀតក្រោយបញ្ចប់ការសាងសង់រោងចក្រនឹងតំឡើងរថយន្តពីរម៉ូឌែលមុនគេដែលមានទីផ្សារពេញនិយមក្នុងស្រុកមានដូចជា៖ រថយន្ត Ford Ranger និងរថយន្ត Ford Everest ជាដើម។
ចំពោះគម្រោងក្នុងឆ្នាំដំបូងត្រូវបានតំណាងក្រុមហ៊នបង្ហើបថា នឹងតំឡើងឲ្យបាន ៤៥០០ គ្រឿង និងអាចកើននៅឆ្នាំបន្តបន្ទាប់ទៀតរហូតដល់ ១០ ឆ្នាំក្រោយក្រុមហ៊ុន Ford គ្រោងនឹងបង្កើនដល់ ២ ម៉ឺនគ្រឿង ព្រមទាំងបន្ថែមម៉ូឌែលល្បីៗជាច្រើនទៀត។
-មូលហេតុនេះទើប RMA សង់រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ៕