• 2022-01-05 06:24:26
  • ហាងឆេងផលិតផល

មកដឹងតម្លៃម៉ូតូស្ព័រយុវវ័យពេញនិយម Honda Winner X 2021 កំពុងលក់តាមហាង

  • 2022-01-05 06:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Winner X ស៊េរីឆ្នាំ២០២១ មានការឌីហ្សាញថ្មី កាន់តែស្ព័រ និងកាចជាងមុន បើប្រៀបធៀបជាមួយស៊េរីចាស់ ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុតសម្រាប់ Honda Winner X នេះគឺនៅផ្នែកខាងមុខ ត្រង់ស៊ីញ៉ូឆ្វេងស្តាំ។

តាមរយៈការបំ​ពាក់​មក​ជា​មួយ​លក្ខណ:ពិសេស​ថ្មី​ធ្វើឲ្យ Winner X ឆ្នាំ២០២១ មានរូបរាងតូចជាងមុន និងទម្ងន់ប្រមាណជា ១២២គីឡូក្រាម ស្រាលជាងស៊េរីមុនៗ ប្រភេទ​ហ្រ្វាំង ABS។ បច្ចុប្បន្ន​ម៉ូតូ​បែប​ស្ព័រ​ដែល​យុវវ័យ​ពេញ​និយម​ជិះ​​នេះ​​កំពុង​មាន​លក់​នៅ​តាម​​ហាង​ម្ដុំគិរី​រម្យ​​សម្រាប់​ស៊េរី​ឆ្នាំ​២០២១ នេះ​មាន​តម្លៃ​ខ្ទង់ ២ ៥០០ដុល្លារ

Honda Winner X នៅតែបន្តប្រើម៉ាស៊ីនចំណុះ ១៤៩សេសេ ដែលបង្កើតកម្លាំងបាន ១៥,៤សេះ និងកម្លាំងរមួល ១៣,៥ញ៉ូតុនម៉ែត្រ។ ជាមធ្យមម៉ូតូនេះស៊ីសាំងត្រឹមតែ ២លីត្រ/១០០គីឡូម៉ែត្រ។ អ្វីដែលគួរឲ្យគត់សម្គាល់ទៅទៀតនោះ គឺ វាមានបំពាក់ប្រព័ន្ធ Smart Lock System ព្រមទាំងមានរន្ធ USB សម្រាប់សាកថ្មទូរសព្ទទៀតផង៕

អត្ថបទ៖ ម៉េងងី

មតិយោបល់