• 2022-01-03 03:54:53
  • ព័ត៌មាន

អេមណាស់! Honda Winner X ២០២២ ដូរឌីហ្សាញថ្មី កាន់តែកាច និងស្ព័រជាងមុន

  • 2022-01-03 03:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Winner X ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងការផ្លាស់ប្តូរការឌីហ្សាញថ្មី កាន់តែស្ព័រ និងកាចជាងមុន បើប្រៀបធៀបជាមួយស៊េរីចាស់។

ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុតសម្រាប់ Honda Winner X ឆ្នាំ២០២២ គឺនៅផ្នែកខាងមុខ ត្រង់ស៊ីញ៉ូឆ្វេងស្តាំ ដែលឥឡូវត្រូវបានបំពាក់លើកាងផ្នែកចំហៀង ស្រដៀងទៅនឹងម៉ូតូ Yamaha Exciter 155 ដែរ។

តាមរយៈការបំពាក់ស៊ីញ៉ូមុខថ្មី ធ្វើឲ្យ Winner X ឆ្នាំ២០២២ មានរូបរាងតូចជាងមុន ៦៦មីល្លីម៉ែត្រ ពោលគឺ ប្រវែង ២ម៉ែត្រ x ទទឹង ៧១៧មីល្លីម៉ែត្រ x កម្ពស់ ១ម៉ែត្រ ខណៈបាតក្រោមរបស់វាខ្ពស់ជាងមុន ១មីល្លីម៉ែត្រ និងទម្ងន់សរុប ១២២គីឡូក្រាម ស្រាលជាងមុន ២គីឡូក្រាម។

Honda Winner X នៅតែបន្តប្រើម៉ាស៊ីនចំណុះ ១៤៩សេសេ ដែលបង្កើតកម្លាំងបាន ១៥,៤សេះ និងកម្លាំងរមួល ១៣,៥ញ៉ូតុនម៉ែត្រ។ ជាមធ្យមម៉ូតូនេះស៊ីសាំងត្រឹមតែ ២លីត្រ/១០០គីឡូម៉ែត្រ។ អ្វីដែលគួរឲ្យគត់សម្គាល់ទៅទៀតនោះ គឺ វាមានបំពាក់ប្រព័ន្ធ Smart Lock System ព្រមទាំងមានរន្ធ USB សម្រាប់សាកថ្មទូរសព្ទទៀតផង។

សូមបញ្ជាក់ថា ម៉ូតូ Honda Winner X ឆ្នាំ២០២២ ដែលកំពុងដាក់លក់នៅលើទីផ្សារប្រទេសវៀតណាម នឹងចែកចេញជា ៣ ម៉ូដែល គឺ Standard, Special និង Sport ជាមួយនឹងតម្លៃប្រហែល ២ ០១៥ដុល្លារ, ២ ១៨៥ដុល្លារ និង ២ ២០០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់