• 2021-12-27 07:47:45
  • ព័ត៌មាន

គាំទ្រច្រើនណាស់! Royal Enfield អបអរការលក់ម៉ូតូបាន ១៥០គ្រឿងនៅក្នុងប្រទេសកម្ពុជា

  • 2021-12-27 07:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royal Enfield កេរិ៍្ត​ដំណែលនៃប្រទេសអង់គ្លេសជាមួយនឹងគុណភាព ភាពជាខ្លួនឯង និងនិមិត្តសញ្ញានៃពាក្យថា «Made like a gun» តាំងពីឆ្នាំ ១៩០១ មកពេលនេះ បានឈរជើងយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញកន្លងមកចំនួន ១៥០ គ្រឿងហើយ។ ដោយឈរលើគោលជំហរយ៉ាងមុតមាំ Royal Enfield មានសុទិដ្ឋិនិយមថា តួរលេខនៃការលក់ចេញនឹងកើនឡើងជាបន្តបន្ទាប់នៅឆ្នាំ២០២២ ជាពិសេសគឺការនាំយកម៉ាកយីហោមួយនេះទៅកាន់ដេប៉ូចែកចាយជាដៃគូរផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។

តើអ្នកឆ្ងល់ទេថា នៅពេលលឺពាក្យថា Royal Enfield ហេតុអ្វីបានជាម៉ាកយីហោមួយនេះមានភាពល្បីរន្ទឺយ៉ាងឆាប់រហ័សក្នុងរយះពេលខ្លី? ឆ្លើយបានភ្លាមថាព្រោះគោលបំនងចម្បងរបស់ម៉ាកយីហោមួយនេះមិនមែនតែលក់អោយច្រើនជាមួយនឹងតួរលេខប៉ុន្នោះទេ ប៉ុន្តែគេជឿជាក់ថាការសាងនៅពាក្យថា សហគមន៌និងគ្រួសាររបស់ក្រុមម៉ូតូ Royal Enfield គឺជារឿងដ៏សំខាន់សម្រាប់ក្រុមអ្នកជិះម៉ូតូធំគ្រប់គ្នា។ បន្ថែមពីនេះទៀត Royal Enfield មិនដែរស្ទាក់ស្ទើរក្នុងការសហការនិងបង្កើតនូវវប្បធម៍មួយដែលហៅថា ការជិះកម្សាន្តជាមួយអតិថិជន នោះទេ។

យើងអាចនិយាយបានថា អតិថិជនរបស់ Royal Enfield មិនមែនត្រឹមតែទិញម៉ូតូហើយចប់នោះទេ ប៉ុន្តែពួកគេនឹងមានឱកាសជាមួយនឹងទំនុកចិត្តដូចគ្រួសារតែមួយ Royal Enfield Cambodia Family អតិថិជនទិញម៉ូតូជាមួយនិងសេវាកម្មរោងជាងដែលមានស្រាប់សម្រាប់អោយលោកអ្នកពិភាក្សាពិគ្រោះយោបល់អំពីបញ្ហារឺចំនេះដឹងបច្ចេកទេសម៉ូតូ គ្រឿងបន្លាស់ គ្រឿងលេងម៉ូតូ និងសម្ភារៈខោអាវ គ្រឿងការពារម៉ូតូផ្សេងៗទៀត។ ទាំងអស់នេះ ជាផ្នែកមួយដែលធ្វើអោយអតិថិជនមានទំនុកចិត្តនៅពេលជ្រើសរើសម៉ាកយីហោមួយនេះបើប្រៀបធៀបនិងម៉ាកយីហោម៉ូតូផ្សេងទៀតក្នុងប្រទេសកម្ពុជា។

មួយវិញទៀតដោយយល់ឃើញថាមនុស្សគ្រប់គ្នាមានរសនិយម និងការប្រើប្រាស់ជីវិតខុសៗគ្នា ក្រុមហ៊ុនម៉ូតូ Royal Enfield តែងតែយកចិត្តទុកដាក់យ៉ាងខ្ពស់ហើយប្រើប្រាស់ចំនុចទាំងអស់នេះមកធ្វើការកែច្នៃសម្រិតសម្រាំងម៉ូដែលនីមួយៗរបស់ខ្លួនត្រូវតាមចំនូលចិត្តរបស់អតិថិជនពួកគេ។

ម៉ូដែល Royal Enfield Classic & Bullet គឺជាម៉ូដែលប្រើបានរាប់ឆ្នាំមិនចេះហួសសម័យកាលដោយសារតែរូបរាបបែបអមតះ ក្លាសិកសមនិងឈ្មោះពិតៗ។ ប្រសិនបើអ្នកក្រលេកមើលមនុស្សប្រុសដែលស្រលាញ់ការជិះកំសាន្តក្នុងក្រុងដូចជាប្រភេទម៉ូតូកាហ្វេ ម៉ូតូប្រណាំង ម៉ូដែលម៉ាស៊ីនភ្លោះ 650cc របស់យើងនិងក្លាយជាជម្រើសទី១របស់ពួកគាត់ជានិច្ច។ អមមកជាមួយនឹងរូបរាងឥតខ្ចោះរបស់ម៉ូដែល GT Continental & Interceptor បានធ្វើអោយអ្នកជាម្ចាស់មានរូបរាងស្រស់សង្ហានិងមាំទាំមែនទែន។

ចុះបើអ្នកស្រលាញ់ការផ្សងព្រេងបែបថ្មីៗនិងរំជើបរំជួល អ្នកគួរសំលឹងមើលម៉ូតូ Royal Enfield Himalayan 411cc ព្រោះម៉ូតូមួយនេះត្រូវបានគេស្គាល់ថាជាប្រភេទដែលទ្រទ្រង់បានគ្រប់ស្ថានភាពផ្លូវ។ ហើយបើនិយាយអំពីម៉ូដែលចុងក្រោយ Cruiser ដែលកំលាំងត្រឹមតែ 350cc ពិតមែនប៉ុន្តែបានក្លាយមកជាលំដាប់ទីមួយសម្រាប់ការលក់ចេញដែលមកខ្ពស់បំផុតរបស់ Royal Enfield Cambodia សព្វថ្ងៃ។

ម៉ូដែលមួយនេះបានទាក់ទាញអតិថិជនជាច្រើនដោយសារតែរូបរាងបែបស្រស់ស្រាយរបស់វាដូចជាប្រភេទ Fireball Yellow & Fireball Red ប្រសិនបើអ្នកមិនទាន់បានសាកល្បងជាមួយម៉ូដែល Royal Enfield ណាមួយទេអ្នកអាចសាកល្បងមកមើលនៅអគារតាំងបង្ហាញបានដែលស្ថិតនៅផ្លូវសហព័ន្ធរុស្សី ឬលោកអ្នកអាចចូលទៅកាន់ telegram ផ្លូវការរបស់ Royal Enfield Cambodia បានតាមរយះ៖ https://t.me/royalenfieldcambodia

មតិយោបល់