• 2021-12-14 03:17:46
  • ផលិតផលថ្មី

Keeway ចេញ​ម៉ូតូ​អគ្គិសនីថ្មី សាកពេញ​ជិះដល់​កំពត

  • 2021-12-14 03:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន Keeway បាន​បញ្ចេញ​នូវ​ម៉ូតូ​អគ្គិសនី​ ២ម៉ូដែល​របស់ខ្លួន​ក្នុងព្រឹត្តិការណ៍ EICMA 2021 កាលពីដើមខែធ្នូ​កន្លងទៅ​នេះ រួមមាន​ម៉ូដែល Blueshark និង E-Zi។

ម៉ូតូ Keeway Blueshark ជាប្រភេទ scooter ពេញលក្ខណៈ ដែល​បំពាក់​ម៉ូទ័រ ៣០០០វ៉ាត់ និង​អាគុយទំហំ ៣០អំពែម៉ោង ដោយសាកភ្លើងពេញម្តងអាចធ្វើដំណើរបាន​ដល់ចម្ងាយ ១៦០គីឡូម៉ែត្រ (បើគិតពីភ្នំពេញ ទៅកំពត មានចម្ងាយ ១៤៨គីឡូម៉ែត្រ) និងអាច​មូលបានដល់ល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុង១ម៉ោង។

ចំណែក​ម៉ូតូ Keeway ម៉ូដែល​ E-Zi គឺមាន​ ៣ជម្រើសរួមមាន Mini, Citi និង​ Plug។ សម្រាប់​ប្រភេទ Mini គឺ​ជាម៉ូតូ​តូច​ជាងគេបំផុត បំពាក់​ម៉ូទ័រអគ្គិសនី ១០០០វ៉ាត់ និង​អាគុយទំហំ ២០អំពែម៉ោង ដោយ​សាកភ្លើងពេញ​បើកបាន​ ៥៩គីឡូម៉ែត្រ។ វា​មាន​ Mode ២ គឺ Eco និង Power។

ម៉ូតូ E-Zi ប្រភេទ Citi មាន​ម៉ូទ័រ​អគ្គិសនី​ធំជាងបន្តិច គឺ ១៥០០វ៉ាត់ និងអាគុយ​ទំហំ​ដូចគ្នា​តែអាច​ដាក់អាគុយបាន១ទៀត ដែល​អាចធ្វើដំណើរ​បានឆ្ងាយជាង Mini ទ្វេដង។

ចំណែកប្រភេទ Plug បំពាក់ម៉ូទ័រ ១០០០វ៉ាត់ និងអាគុយ ៣០អំពែម៉ោង អាចធ្វើដំណើរបានចម្ងាយ ៨០គីឡូម៉ែត្រ។ វា​ត្រូវបាន​ដាក់មក​ជាមួយ​ចង្កៀង LED រន្ធសាក USB និងកុងទ័រឌីជីថល LED ផងដែរ។

Keeway បញ្ជាក់​ថា ខ្លួន​នឹង​បញ្ចេញ​លក់​ម៉ូតូអគ្គិសនីទាំងនេះ នៅ​អំឡុង​ឆមាសទី១ ឆ្នាំ២០២២ ប៉ុន្តែ​មិនទាន់បាន​បញ្ជាក់ពីតម្លៃឡើយ គ្រាន់​តែលើកឡើងថា ពួកវា​នឹងមាន​តម្លៃសមរម្យ៕

ប្រភព៖ rideapart ប្រែ​សម្រួល៖ សំភី

មតិយោបល់