• 2021-10-01 07:57:58
  • ព័ត៌មាន

អស្ចារ្យពេកហើយ! ពេទ្យភ្នែករបស់អាមេរិច ប្រើ iPhone 13 Pro ព្យាបាលអ្នកជំងឺ

  • 2021-10-01 07:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិតឯកទេសភ្នែក នៅទីក្រុងសាន់ឌីហ្គោ សហរដ្ឋអាមេរិច បានប្រើមុខងារថតវត្ថុកៀក Macro mode របស់ iPhone 13 Pro Max ព្យាបាលភ្នែកអ្នកជំងឺ ដោយប្រើវាជាឧបករណ៍ថត ដើម្បីត្រួតពិនិត្យទៅលើភ្នែករបស់អ្នកជំងឺ។

លោក Tommy Korn ជាវេជ្ជបណ្ឌិតខាងលើ បាននិយាយថា គាត់ពិតជាចាប់អារម្មណ៍ចំពោះមុខងារថ្មីរបស់កាមេរ៉ា iPhone ជំនាន់ថ្មី។ បន្ថែមពីនេះ លោក៏អះអាងថា iPhone ពិតជាអាចប្រើប្រាស់ក្នុងការត្រួតពិនិត្យ ថែទាំ និងព្យាបាលជំងឺភ្នែក។

គួរបញ្ជាក់ថា iPhone 13 Pro/ Pro Max ជាស្មាតហ្វូនរបស់ Apple ដំបូងមានមុខងារថតវត្ថុកៀក Macro mode។ មុខងារនេះ ដំណើរការនៅលើលែន Ultra Wide អមជាមួយនឹងមុខងារ auto focus ដែលអំណោយផលដល់ការថតវត្ថុកៀក។

ដើម្បីដឹងកាន់តែច្បាស់ពីសមត្ថភាពថតរូប Macro mode លើ iPhone 13 Pro/ Pro Max សូមទស្សនារូបថតចេញពីស្មាតហ្វូននេះ នៅខាងក្រោម៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់