
- 2021-10-01 01:19:44
- ព័ត៌មាន
សំលៀងចិត្តធ្វើការ ៧០០ម៉ោង ដើម្បីទិញ iPhone 13 មួយគ្រឿង បើអ្នកនៅប្រទេសទាំងនេះ
- 2021-10-01 01:19:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំលៀងចិត្តធ្វើការ ៧០០ម៉ោង ដើម្បីទិញ iPhone 13 មួយគ្រឿង បើអ្នកនៅប្រទេសទាំងនេះ
ចន្លោះមិនឃើញ
ដើម្បីទិញបាន iPhone 13 ទំហំ 128GB មួយគ្រឿង ប្រជាជននៅក្នុងបណ្ដាប្រទេសខាងក្រោមនេះ ត្រូវសំលៀងចិត្តធ្វើការរាប់ខែ ឬស្មើនឹងរាប់ខែក៏មាន នេះបើយោងទៅតាមរបាយការណ៍ស្រាវជ្រាវទីផ្សារ ពីស្ថាប័ន Money Super Market។
គួរបញ្ជាក់ថា របាយការណ៍ស្រាវជ្រាវនេះ ត្រូវបានវាស់វែងទៅតាមប្រាក់ខែរបស់មនុស្សធ្វើការនៅក្នុងប្រទេសនីមួយៗ ដោយធៀបនឹងតម្លៃដាក់លក់ iPhone 13 ខុសគ្នាៗផងដែរ។
ជាក់ស្ដែង ប្រជាជននៅក្នុង ប្រទេសហ្វីលីពីន ដើម្បីទិញ iPhone 13 ទំហំ 128GB មួយគ្រឿង ត្រូវចំណាយពេលធ្វើការដល់ទៅ ៧៧៥ម៉ោង ស្មើនឹង ៩៧ថ្ងៃ បើគិតមួយថ្ងៃធ្វើការ ៨ម៉ោង។
ចំណែកឯប្រជាជននៅក្នុង ប្រទេសស្វីស វិញ ត្រូវធ្វើការប្រមាណជា ៣៤ម៉ោង ឬស្មើនឹង ៤ថ្ងៃ ដើម្បីទិញបាន iPhone 13 មួយគ្រឿង៕