• 2021-08-10 02:42:11
  • ព័ត៌មាន

ឡានអគ្គិសនី Apple នៅតែគេចមិនផុតពីសហការណ៍នឹង កូរ៉េខាងត្បូង

  • 2021-08-10 02:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិកផ្នែកអភិវឌ្ឍន៍ឡានអគ្គិសនី Apple Car ត្រូវបានគេរាយការណ៍ថា បានទៅ ប្រទេសកូរ៉េខាងត្បូង ក្នុងដំណើរអាជីវកម្ម ជាមួយក្រុមហ៊ុនក្នុងស្រុក ដូចជា LG Electronics, សម្ព័ន្ធ SK Group និងក្រុមហ៊ុនដទៃទៀត ដើម្បីពិភាក្សាអំពីមហិច្ឆតាផលិតឡាន Apple។ នេះបើយោងទៅតាមប្រភពពី DigiTimes។

ហេតុផលដែល Apple មានបំណងទៅចាប់ដៃនឹងក្រុមហ៊ុនធំៗនៅ កូរ៉េខាងត្បូង ត្បិតអីគេដឹងថា Apple មានបំណងស្វែងរកដៃគូផ្គត់ផ្គង់ អាគុយលីចូមដែកផូស្វាត (lithium iron phosphate batteries) ដើម្បីបំពាក់លើឡានអគ្គិសនីខ្លួន ត្បិតអីគេដឹងថា បច្ចុប្បន្ន កូរ៉េខាងត្បូង កំពុងមានសង្វាក់ផលិតកម្មអាគុយប្រភេទនេះជាច្រើន។

យ៉ាងណាគេគួរដឹងថា កាលពីដើម ឆ្នាំ២០២១ កន្លងមក Apple ត្រូវបានលេចឮដំណឹងថាមានបំណងសហការណ៍នឹង ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai និង Kia ប៉ុន្ដែក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ ខណៈលេចឮដំណឹងចចាមអារ៉ាមថ្មី ថា Apple នឹងសហការណ៍ជាមួយក្រុមហ៊ុនធំៗនៅ ប្រទេសចិន វិញម្ដង។

គួរបញ្ជាក់ថា Apple កំពុងធ្វើការលើ ឡានអគ្គិសនី អស់រយៈពេលពីរបីឆ្នាំមកហើយ ដោយឡែកការបញ្ចេញផលិតផលសម្រេចទៅទីផ្សារ មានការរំពឹងទុកថាអាចនឹងនៅ ឆ្នាំ២០២៥ ខាងមុខ នេះបើយោងទៅតាម លោក Ming-Chi Kuo ជាអ្នកវិភាគ និងព្យាករណ៍ដ៏ល្បីលើផលិតផលបច្ចេកវិទ្យា៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់