• 2021-05-26 02:00:06
  • ហាងឆេងផលិតផល

Honda ADV 150 ស៊េរីឆ្នាំ២០២១ ពេលនេះតម្លៃប្រែប្រួលសល់ប៉ុន្មានដែរ?

  • 2021-05-26 02:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងឆេងម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ២០២១ ពេលនេះកំពុងមានការប្រែប្រួលច្រើនលក់នៅតាមហាង។ Honda ADV ជាម៉ូតូដែលគ្រប់គ្នាស្គាល់ថាជាប្រភេទម៉ូតូអូតូបែប Off-road បានបង្ហាញខ្លួនជាមួយស៊េរីថ្មីឆ្នាំ ២០២១ ដែលមានរូបរាងកាន់តែទាក់ទាញ់ជាងស៊េរីមុនៗ។

Honda ADV 150 ជាគូប្រជែងជាមួយ Honda PCX 150 និងជាប្រភេទម៉ូតូម៉ូតូបែបផ្សងព្រេងនេះបានហក់ចូលទីផ្សារប្រទេសកម្ពុជានិងមានអ្នកពេញជាច្រើននាពេលបច្ចុប្បន្ន។ សម្រាប់ស៊េរីឆ្នាំ ២០២១នេះមានលក់នៅតាមហាងដំបូងមានប្រភពនាំចូលមកពីថៃនេះមានតម្លៃក្បែរ ៥ពាន់ដុល្លារ។ ងាកមកបច្ចុប្បន្ន កំពុងលក់នៅតាមហាងនៅភ្នំពេញម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ ២០២១ មានតម្លៃខ្ទង់ ៤ ៣៨០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាម​ហាង)។

ម៉ូតូនេះមានកម្លាំងម៉ាសុីន ១៥០សេសេ ដូចទៅនឹង Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់