• 2021-04-02 01:34:13
  • ព័ត៌មាន

SUV ថ្មីបំផុតរបស់ Mazda ចេញលក់ប្រភេទ​ Hybrid តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

  • 2021-04-02 01:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mazda MX-30 ស៊េរីឆ្នាំ២០២១ នឹងមានវត្តមាននៅក្នុង Showroom នៃប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ ជាប្រភេទរថយន្ត Hybrid។

រថយន្ត Mazda MX-30 ឆ្នាំ២០២១ លក់នៅអូស្ត្រាលី នឹងផ្តល់ជម្រើសចំនួន ៣ម៉ូដែល គឺ MX-30 G20e Evolve តម្លៃ ២៥ ៩០០ដុល្លារ, MX-30 G20e Touring តម្លៃ ២៧ ៨០០ដុល្លារ និង MX-30 G20e Astina តម្លៃ ៣១ ២០០ដុល្លារ។

SUV ថ្មីសន្លាងរបស់ Mazda នេះ មានបំពាក់ប្រព័ន្ធសុវត្ថិភាពមកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ blind spot monitoring, driver attention alert, emergency lane keeping, road keep assist, blind spot assist, forward collision warning, hill start assist, lane departure warning, lane keep assist, rear cross traffic alert, traffic sign recognition, rear parking sensors, reversing camera និង radar cruise control ផងដែរ។

រថយន្ត Mazda MX-30 ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ Mazda M Hybrid បង្កើតកម្លាំងបានសរុប ១៥៣សេះ ប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ ៦វគ្គ។ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យម ៦លីត្រ/១០០គីឡូម៉ែត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់