• 2021-03-29 08:47:45
  • ព័ត៌មាន

Facebook និង Google មានគម្រោងអូសខ្សែកាបថ្មី ដើម្បីភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ និងអាមេរិក

  • 2021-03-29 08:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បានបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា ខ្លួនបានគ្រោងអូសខ្សែកាបក្រោមសមុទ្រថ្មីចំនួន ២ខ្សែ ដើម្បីភ្ជាប់ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងអាមេរិកខាងជើង នៅក្នុងគម្រោងមួយជាមួយនឹងក្រុមហ៊ុ Google និងក្រុមហ៊ុនទូរគមនាគមន៍ក្នុងតំបន់នានា ដើម្បីបង្កើនសមត្ថភាពការតភ្ជាប់អ៊ិនធឺណិតរវាងតំបន់ទាំងនេះ។

រូបតំណាង

លោក Kevin Salvadori អនុប្រធានផ្នែកបណ្តាក់ទុនបណ្តាយនៅក្រុមហ៊ុន Facebook បានប្រាប់ Reuters ថា៖ «ខ្សែកាបឈ្មោះ Echo និង Bifrost នឹងក្លាយជាខ្សែកាប ២ដំបូងគេដែលនឹងត្រូវអូសលើផ្លូវថ្មីមួយ ឆ្លងកាត់ទន្លេ Java ហើយខ្សែកាបទាំងនោះ នឹងបង្កើនសមត្ថភាពខ្សែកាបក្រោមសមុទ្រជារួម រហូតដល់៧០%»

បើយោងទៅតាមអនុអនុប្រធានរូបនេះ បានបន្ថែមថា៖ ខ្សែកាបទាំង ២ខ្សែនេះ នឹងក្លាយជាខ្សែកាបដំបូងដែលភ្ជាប់តំបន់អាមេរិកខាងជើងដោយផ្ទាល់ទៅកាន់តំបន់សំខាន់ៗជាច្រើនរបស់ឥណ្ឌូនេស៊ី ហើយនិងបង្កើនការតភ្ជាប់សម្រាប់ខេត្តនៅភាគកណ្តាល និងខាងកើតនៃរដ្ឋដែលមានអត្រាប្រជាជនច្រើនជាងគេលំដាប់ទី ៣ក្នុងពិភពលោកមួយនេះ។

លោក Salvadori បានឲ្យដឹងថា ខ្សែកាប «Echo» កំពុងតែត្រូវបានដំឡើង ក្រោមភាពជាដៃគូជាមួយនឹង Google របស់ក្រុមហ៊ុន Alphabet និងក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌូនេស៊ី XL Axiata ហើយគម្រោងនេះ គួរតែដំឡើងរួចរាល់នៅត្រឹមឆ្នាំ២០២៣។ ដោយឡែក ខ្សែកាប Bifrost ដែលនឹងត្រូវដំឡើងតាមារយៈការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Telin ដែលជាក្រុមហ៊ុនឧបសម្ព័ន្ធរបស់ក្រុមហ៊ុនឥណ្ឌូនេស៊ី Telkom និងក្រុមហ៊ុនពហុសាជីវកម្មសិង្ហបុរី Keppel នឹងត្រូវអូសរួចរាល់នៅត្រឹមឆ្នាំ ២០២៤៕

ប្រភព៖ CNA ប្រែសម្រួល៖ សុផេង

មតិយោបល់