/Inter-26/605981fdc5862_1616478660_medium.jpg)
- 2021-03-23 05:53:07
- ព័ត៌មាន
ចង់ដឹងខ្លួនឯងច្បាស់ “វេយ្យាករណ៍ខ្មែរ" កម្រិតណាសាកតេស្តលើកម្មវិធីដ៏ល្អនេះ
- 2021-03-23 05:53:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងខ្លួនឯងច្បាស់ “វេយ្យាករណ៍ខ្មែរ" កម្រិតណាសាកតេស្តលើកម្មវិធីដ៏ល្អនេះ
ចន្លោះមិនឃើញ
ដើម្បីជាការចូលរួមចែករំលែកបទពិសោធន៍សិក្សា ក្បួនវេយ្យាករណ៍ខ្មែរបែបអេឡិចត្រូនិក លោក ជៀប គន្ធា ខិតខំប្រមែប្រមូលឯកសារតាក់តែងឡើងផ្អែកលើក្បួនវេយ្យាករណ៍ខ្មែរដាក់ក្នុងកម្មវិធីមួយឈ្មោះថា Khmer Grammar Quiz ។
KGQ គឺជាកម្មវិធីសំណួរ-ចម្លើយអំពីវេយ្យាករណ៍ខ្មែរ។ ក្នុងកម្មវិធីនោះមានសំណួរបែបបកំប្លែងៗងាយស្រួលយល់ហើយថែមទាំងអាចពង្រឹងសមត្ថភាពសរសេររបស់អ្នកបានមួយកម្រិតទៀត។
លក្ខណៈពិសេសនៃកម្មវិធីសំណួរ ចម្លើយវេយ្យាករណ៍ខ្មែរ៖ អនុញ្ញាត្តឱ្យអ្នកសាកល្បងចំណេះដឹងទាក់ទងនឹងក្បួនវេយ្យាករណ៍ភាសាខ្មែរបានត្រឹមត្រូវ, ពេលឆ្លើយខុស កម្មវិធីនឹងប្រាប់ ឬពន្យល់អ្នកពីចម្លើយដែលត្រូវ, បន្ទាប់ពីបញ្ចប់ការឆ្លើយ ពិន្ទុ និងកម្រិតនៃការឆ្លើយរបស់អ្នកត្រូវបានបង្ហាញ។
កម្មវិធីវេយ្យករណ៍ខ្មែរខាងលើនេះ បង្កើតឡើងដោយខ្លឹមសារដកស្រង់ចេញពី វេយ្យករណ៍ខ្មែររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ, ព្រឹត្តិបត្ររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងសទ្ទានុក្រមសទិសន័យ សទិសូរ របៀបប្រើពាក្យរបស់លោក ទូច គីមស្រ៊ាង។
សាកល្បងបាន! បើឆ្លើយខុសកម្មវិធីខាងលើនឹងជួយសម្រួល ព្រមទាំងពន្យល់ពីនូវចម្លើយត្រឹមត្រូវឲ្យមកវិញ។
ចុចដោនឡូតលើ App Store | Play Store ៕